ភ្នំពេញៈ ខណៈដែលខ្លួនកាន់តែស្គមស្គាំង ជាមួយនឹងបញ្ហាជំងឺឈាមស ស៊ីឈាមក្រហមនោះ អ្នកនាង ពេជ្រ សោភា កន្លងទៅថ្មីៗនេះ បានស្តែងនូវអារម្មណ៍ភ័យខ្លាច ដោយមិនចង់ឲ្យខ្លួន ក្លាយទៅជាមនុស្សរុក្ខជាតិនោះទេ ។
គេនៅចាំបានថា វត្តមានចុងក្រោយរបស់ ពេជ្រ សោភា គឺចូលរួមការអ្នកនាង ថន ដារ៉ា ត្រូវជា បងស្រី របស់ ថន លក្ខិណា អមដំណើរជាមួយនឹងអ្នកចម្រៀងរ៉េបដែលធ្លាប់ស្អិតរមួត ជាមួយនឹងនាង ឈ្មោះ ដេវីត ដោយគេសង្កេតឃើញថា នាងមានសភាពសង្គមស្គាំង ដោយស្បែកសឹងតែដណ្តប់ឆ្អឹងទៅហើយ ។
ក្រោយបញ្ចេញសាររបៀបភ័យខ្លាច នោះ អ្នកនាងពេជ្រ សោភា បានបញ្ចេញបទថ្មី Original Song មួយបទ «អូនទៅហើយ» ដែលជាបទ ស្តែងឲ្យឃើញពីអារម្មណ៍ពិតរបស់នាង ខណៈដែលបញ្ហាជំងឺ ឈាមស ស៊ីឈាមក្រហមនេះ មិនទាន់ជាសះស្បើយនោះ ។
«អូនទៅហើយ» ជាបទថ្មី ក្រោយនាងប្រកាសចាកចេញពីសិល្បៈ នឹងកំពុងទទួលបានការ Cover បាក់ទឹកភ្លូកដី ។ ប៉ុន្តែបើតាមទស្សនៈមួយចំនួន យល់ឃើញថាបទនេះ កំពុងស្តែងនូវអារម្មណ៍ពិត ទាំងការចាកចេញពីសិល្បៈ ហើយនាងក៏ស្តែងនូវអារម្មណ៍ពិតមួយទៀត លើបញ្ហាជំងឺដែលកំពុងយាយីរាងកាយរបស់នាង។ បើទោះបីជាយ៉ាងនេះក្តី ពេជ្រ សោភា ក៏ទទួលបានការគាំទ្រលើកទឹកចិត្ត ពីប្រិយមិត្ត ជាច្រើនរយនាក់ ឲ្យនាងឆាប់ជា វិលត្រឡប់ មកកាន់ដងវិថីសិល្បៈសារជាថ្មី ។
ទោះជាមានការយល់ឃើញផ្សេងៗគ្នា ប៉ុន្តែពេជ្រ សោភា បានស្តែងនូវអារម្មណ៍សប្បាយរីករាយ ប្រាប់សារព័ត៌មានក្នុងស្រុក ជាមួយនឹងពាក្យត្រឹមថា «សប្បាយរីករាយ ឃើញចុច Like និង share យ៉ាងច្រើនដូច្នោះ» ៕
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=g7t1oYosq_g
មតិយោបល់