ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ព្យុះទីហ្វុង Nepartak បានធ្វើឱ្យបាក់ដីនៅភាគខាងកើតតៃវ៉ាន់

ចិន: ការិយាល័យអាកាសធាតុរបស់តៃវ៉ាន់បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រថា ព្យុះទីហ្វុង Nepartak បានធ្វើឱ្យបាក់ដីនៅភាគខាង កើតកោះតៃវ៉ាន់ បាននាំយកនូវល្បឿនខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងទៅតំបន់នោះ។ នេះបើយោងតាមការចេញ ផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៦នេះ។

ព្យុះទីហ្វុងដំបូងនៃឆ្នាំនេះបានចុះចតនៅវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃសុក្រនេះនៅទីក្រុង Taitung វាបានវេចខ្ចប់ខ្យល់រហូតដល់ ១៩១ គីឡូម៉ែត្រក្នុងមួយម៉ោងនិងសន្ទុះខ្យល់រហូតដល់ ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ព្យុះទីហ្វុងនេះត្រូវបានផ្លាស់ប្តូរក្នុងល្បឿននៅភាគពាយ័ព្យ ១១គីឡូម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរផ្លូវដែករបស់កោះនេះ នៅយប់ថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា សេវារថភ្លើងទូទៅទាំងអស់នៅក្នុងកោះនេះ ត្រូវបានផ្អាកនៅថ្ងៃសុក្រនេះ ដោយមានរថភ្លើងដឹកអ្នកដំណើរការបន្តបន្ទាប់ប្រតិបត្ដិការពីម៉ោង ៥រសៀលនៅថ្ងៃសុក្រនេះ។

សេវាកម្មរថភ្លើងល្បឿនលឿនរបស់កោះនេះ ត្រូវបានផ្អាកដំណើរការមួយថ្ងៃពេញនៅថ្ងៃសុក្រនេះ។ ទាំអសាលារៀនក៏ត្រូវបានផ្អាកនិង ប្រជាពលរដ្ឋទាំងអស់នៅទូទាំងកោះនេះ ត្រូវបានឈប់សម្រាកមួយផងដែរ នៅថ្ងៃសុក្រនេះ៕

super-typhoon-nepartak

មតិយោបល់