នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៨ មិថុនា នេះតារាល្បីល្បាញអ្នកនាងស្វែង សុជាតា នឹងចូលខ្លួនរៀបរាប់ពីជីវិតឯកជនក្នុងកម្មវិធី «កិច្ចសម្ភាសន៍តារាសិល្បៈ ឬ Komsan Talkshow»ដែលផ្សាយផ្ទាល់នៅលើផេក Postkomsan។ អ្នកនាងគឺជាតារាកិត្តិយសទី២ បន្ទាប់ពីអ្នកនាងឈិន សុធារី ដែលកាលពីសប្ដាហ៍មុនបានលាតត្រដាងគ្មានសល់ពីទុក្ខលំបាកក្នុងជីវិត អមដោយការឆ្លើយសំណួរពីគ្រប់ទិសទីរបស់អ្នកទូរសព្ទចូលនោះ។
អ្នកនាងស្វែង សុជាតា បានអះអាងថាអ្នកនាងនឹងយកវេទិកាបន្តផ្ទាល់ក្នុងកម្មវិធី«កិច្ចសម្ភាសន៍តារាសិល្បៈ»របស់ផុសកម្សាន្ត ធ្វើជាវេទិកាលាតត្រដាងអោយអស់ពីជីវិតឯកជន ដោយអ្នកនាងបញ្ជាក់ថាគឺមានវិធីនេះប៉ុណ្ណោះ ទើបអាចអោយអ្នកនាងធូរចិត្ត និងលែងមានរឿងស្មុគចិត្តដែលបានវាយសំពង។ អ្នកនាងក៏ប្រកាសឆ្លើយសំណួរគ្រប់យ៉ាងរបស់មហាជនតាមរយៈទូរសព្ទដោយមិនរុញរាផងដែរ បើទោះជាអ្នកនាងដឹងថាសំណួររបស់បងប្អូនខ្លះនឹងធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់អ្នកនាងដោយជៀសមិនផុត។ នៅក្នុងកម្មវិធីនេះនឹងលាតត្រដាងពីស្នាដៃរបស់អ្នកនាងស្វែង សុជាតា ពីស្ថានភាពរស់នៅរបស់អ្នកនាងក្រោយមានចម្រូងចម្រាស់ក្នុងជីវិត និងស្ថានភាពស្នេហាក្រោយមានដំណឹងត្រូវរ៉ូវ ដើម្បីបង្ហាញមហាជនអោយអស់ចម្ងល់។
សូមកុំភ្លេចទស្សនា និងទូរសព្ទចូលកម្មវិធី តាមរយៈលេខ 010 618 002 ដើម្បីផ្ដល់សំណួរដោយផ្ទាល់ដល់អ្នកនាងស្វែង សុជាតា នៅម៉ោងបន្តផ្ទាល់ក្នុងកម្មវិធី៕












មតិយោបល់