វៀតណាមៈ បុរសម្នាក់ត្រូវបានឪពុកនាំរត់គេចខ្លួនចូលទៅក្នុងព្រៃជ្រៅកាលពី សម័យសង្គ្រាមវៀតណាម-អាមេរិក ហើយបានរស់នៅដោយគ្មានទំនាក់ទំនងជាមួយមនុស្ស និងពិភពលោកខាងក្រៅទាល់តែសោះ ក្នុងរយៈពេល៤១ឆ្នាំមុនពេលឪពុកស្លាប់។
លោក ហូវ៉ាន់ ឡាង អាយុ៤៤ឆ្នាំ និងឪពុករបស់គាត់ លោក ហូវ៉ាន់ ថាញ់៨៥ឆ្នាំ បានចំណាយពេល៤១ឆ្នាំរស់នៅក្នុងព្រៃជ្រៅនៅស្រុកTay Tra ខេត្ត Quang Ngai បន្ទាប់ពីរត់ភៀសខ្លួនពីសង្គ្រាមវៀតណាម។
អ្នកទាំងពីរបានសាងសង់ផ្ទះដើមឈើ ស្លៀកពាក់ម្យ៉ាងបិទបាំងកេរ្តិ៍ខ្មាស( loincloths) ច្នៃចេញពីសំបកឈើ ហើយដេញចាប់សត្វកណ្តុរសម្រាប់ធ្វើអាហារពេលល្ងាចរបស់ពួកគេ។ពួកគេមិនមានទំនាក់ទំនងជាមួយ នឹងមនុស្សដ៏ទៃ ឬពិភពលោកសម័យទំនើបខាងក្រៅទេ សម្រាប់រយៈពេលបួនទសវត្សរ៍។
លោក ថាញ់ជាកងទ័ពជើងចាស់ម្នាក់ បានសម្រេចចិត្តគេចខ្លួនចេញពីភូមិតូចមួយ របស់លោកនៅក្នុងឆ្នាំ១៩៧២ ជាមួយនឹងកូនប្រុស អាយុ២ឆ្នាំរបស់គាត់ឈ្មោះ ឡាង បន្ទាប់ពីគ្រាប់បែករបស់អាមេរិកបានសម្លាប់ប្រពន្ធនិងកូនពីរនាក់ផ្សេងទៀតរបស់គាត់។
ពួកគេត្រូវបានរកឃើញដោយអ្នកស្រុកនៅក្នុងឆ្នាំ២០១៣ និងត្រូវបានសម្របខ្លួនន្តិចម្តងៗជាមួយនឹងសង្គមសម័យទំនើប។
យោងតាមប្រភព កូនប្រុសរបស់ទាហ៊ានជើងចាស់ លោក ឡាង ការចេះដឹងមានកម្រិត គាត់ប្រៀបដូចជាកូនក្មេងម្នាក់ ហើយមិនដឹងថាលោកនេះមានមនុស្សស្រីទេ។
នៅក្នុងរយៈពេលជាង៤សតវត្សរ៍ ឡាង បានរស់នៅ៥កន្លែងខុសគ្នានៅលើភ្នំតែមួយ។ ពួកគេបានសាងសង់ផ្ទះឈើផុតពីដី ហើយប្រើប្រាសទឹកស្ទឹង និងទន្លេ។ អាហារមានច្រើនមុខ ដូចជាផ្លែឈើ បន្ថែ ទឹកឃ្មុំ និង សាច់សត្វផ្សេងៗ ដូចជា ស្វា កណ្តុរ ពស់ បង្គួយ អង្កែប ប្រចៀវ បក្សី ត្រី ជាដើម។
គាត់និយាយភាសារកំណើតរបស់ខ្លួនបានតិចតួច និងកុំពុងព្យាយាមសម្របខ្លួនរស់នៅក្នុងភូមិរីកចំរើនមួយ ប៉ុន្តែមិនអំពីច្បាប់ទម្លាប់សង្គមអ្វីទេ ហើយនៅក្នុងគំនិតរបស់គេចង់តែត្រឡប់ទៅក្នុងព្រៃវិញ៕
មតិយោបល់