ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្នាដៃ ចន ច័ន្ទលក្ខិណា និង ហ៊ុយ យ៉ាឡេង កាក់កប

យោងតាមការស្ទាបស្ទង់ ក្នុងរយៈពេល៤ថ្ងៃ តាំងពីភាពយន្តរឿង” ទារុណកម្មខ្មោច” ដាក់បញ្ចាំងគេកត់សម្គាល់ មានអ្នកទស្សនាណែនៗរោង។ អ្នកតាមដានទីផ្សារភាពយន្តខ្មែរ បានអះអាងថា អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហ៊ុយ យ៉ាឡេង ពិតជាកើបលុយមិនតិចទេ សម្រាប់ការចាប់ដៃគ្នាមួយរឿងនេះ។

យ៉ាងហោចគេឃើញយុវ័យមិនតិចទេ ជ្រួលច្រាលជាមួយនឹង ភាពយន្តរឿង “ទារុណកម្មខ្មោច” ដោយរោងនៅក្រុងភ្នំពេញ និងសៀមរាប តាំងពីថ្ងៃ២៨ រហូតមកដល់ម៉ោងនេះ គឺនៅតែមានអ្នកទស្សនាពេញ Hall។ លោក ហ៊ុយ យ៉ាឡេង ផលិតករមាតុចក្រ និងអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវគេឃើញសប្បាយចិត្តក្នុងការកើបប្រាក់ជាមួយរឿងនេះ។
នេះជាស្នាដៃរបស់ ហ៊ុយ យ៉ាឡេង បន្ទាប់ពីអ្នកដឹកនាំម្នាក់នេះ ជោគជ័យក្នុងការនាំភាពយន្តខ្មែរ ទៅក្រៅប្រទេសជាហូរហែរ។

៤ថ្ងៃតាំងពីថ្ងៃដាក់បញ្ចាំង ភាពយន្តនេះ កន្ត្រាក់ បានទស្សនិកជនយ៉ាងខ្លាំង ដោយអ្នកទស្សនា ត្រូវគេកត់សម្គាល់ថា ទះដៃ និងកោតសរសើរពេញទំហឹងថា ស្នាដៃកូនខ្មែរមួយនេះ ពិតជាមានគុណភាព ដោយបានផ្ញើសារអោយអ្នកមិនទាន់ ទស្សនាសូមទៅទស្សនា ដើម្បីគាំទ្រភាពយន្តខ្មែរមួយនេះ ខណៈដែល ហ៊ុយ យ៉ាឡេង ក៏គ្រោងបញ្ជូនភាពយន្តនេះ ទៅបញ្ចាំងនៅក្រៅប្រទេស។

លោកហ៊ុយ យ៉ាឡេង អះអាងថា នៅថ្ងៃទី១៧ មីនានេះ លោកនឹងនាំយករឿង “ទារុណកម្មខ្មោច” ទៅចូលទីផ្សារលក់ភាពយន្តពិភពលោក នៅទីក្រុងហុងលោក បន្ទាប់មកទៀតចូលទៅមហោស្រពភាពយន្តនៅម៉ាឡេ បន្ទាប់មកទៀតចូលទៅសាកល្បងទីផ្សារថ្មី នៅប្រទេសភូមា និងវៀតណាមបន្តបន្ទាប់៕

មតិយោបល់