កាលពីយប់ថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៩ តារាៗជាច្រើនក្នុងប្រទេសកម្ពុជា បានពួតដៃគ្នាក្នុងក្រុមបាល់ទាត់មហាហង្ស ដោយទាត់បាល់ទៅកាន់ក្រុមហ៊ុន រហូតឈ្នះក្នុងលទ្ធផល៧-០។ ការប្រកួតនេះ ក៏មានការចូលរួមគាំទ្រ ពីសំណាក់តារាៗមួយចំនួន នៅក្នុងពិភពសម្ដែងផងដែរ។
តារាចម្រៀង ខេម បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលក្រុមរបស់លោក ទទួលបានជ័យជម្នះលើក្រុមពាណិជ្ជករចិន ខណៈដែលលោក ក៏រកបានមួយគ្រាប់ក្នុងតង់ទី១។ លោកថាក្រុមមហាហង្ស ដែលមានលោក និងតារាៗមួយចំនួនចូលលេង សហការបានល្អយ៉ាងខ្លាំង ទើបទទួលបានជោគជ័យ នៅក្នុងការប្រកួតនៅក្នុងថ្ងៃនោះ។ យ៉ាងណាមិញលោកក៏ទទួលស្គាល់ថា ក្រុមពាណិជ្ជករចិន ក៏មានចំណុចខ្លាំងមួយចំនួនផងដែរ បើទោះជាការប្រកួត ពេញ៩០នាទី មិនបានមួយគ្រាប់។
តារាចម្រៀង គូម៉ា ក៏បង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ ដែលក្រុមមហាហង្ស ទទួលបានជ័យជម្នះ ខណៈដែលលោកបានលេងស្លាបបម្រើ ដែលត្រូវគេមើល ឃើញថាបានរួមចំណែកជួយឲ្យក្រុមបានឈ្នះ។ យ៉ាងណាមិញលោកថា ខ្លួនមិនបានលេងប្រចាំឲ្យមហាហង្សនោះទេ គឺគ្រាន់តែលេងរាល់ពេល ទំនេរពីការងារតែប៉ុណ្ណោះ ដោយសារតែលោក ក៏មានក្រុមថោនមួយ ត្រូវលេងជាប្រចាំ។
មិនខុសពីតារាខាងលើ លោក សុះ ម៉ាច ដែលជាកីឡាករមួយរូបនៅក្នុងថ្ងៃនោះ ក៏សប្បាយចិត្តផងដែរ ដែលក្រុមមហាហង្ស ដែលលោកចូលលេងជាកីឡាករមួយរូប ឈ្នះលើលប់លើក្រុមផលិតករចិន។ លោកថា ខ្លួនសម្រេចចូលក្រុមមហាហង្ស ដោយសារតែក្នុងពេលខាងមុខ ក្រុមមហាហង្ស នឹងមានការប្រកួត សម្រាប់កីឡាករវ័យ៣៥ឆ្នាំឡើង ដណ្ដើមពានរង្វាន់ក្នុងពេលខាងមុខ។ លោកក៏ប្រកាស នឹងលេងជាមួយក្រុមមហាហង្ស ឲ្យសកម្មផងដែរ ក្នុងពេលបន្តបន្ទាប់៕
មតិយោបល់