ម្ចាស់ស្នាដៃខ្សែភាពយន្ដ “ដើម្បីកូន” ផលិតករ ហ៊ុយ យ៉ាឡេង សម្រេចប្រកាសលក់ផ្ទះជាង១០ម៉ឺនដុល្លារ ក្រោយបរាជ័យរឿងថ្មី

(ភ្នំពេញ)៖ ម្ចាស់ស្នាដៃខ្សែភាពយន្ដ “ដើម្បីកូន” ផលិតករ ហ៊ុយ យ៉ាឡេង ដាច់ចិត្តប្រកាសលក់ផ្ទះក្ដែងៗនៅលើ បណ្ដាញសង្គម នៅថ្ងៃទី១៣ ខែកក្ដាដា នេះក្រោមមូលហេតុតានតឹងរងសម្ពាធពីបញ្ហាជាប់គាំងកូវីដ១៩។ នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតករ ហ៊ុយ យ៉ាឡេង បង្ហោះសាររៀបរាប់យ៉ាង វែងក្នុងចេតនាប្រកាស់លក់ផ្ទះវីឡាប្រណិតផ្ទាល់ខ្លួននៅម្ដុំផ្លូវល្បឿនលឿនក្នុងតម្លៃ ១៣៥០០០ដុល្លារ តម្លៃទាបជាងទីផ្សារ។ កក្តាដែលបង្ខំចិត្តឱ្យផលិតកររូបនេះប្រកាសលក់ផ្ទះដែលខំប្រឹងបង់រំលួសរាប់ខែរាប់ឆ្នាំនេះចោលក៏ព្រោះតែលោកជាប់គាំងក្នុងបំណុលខ្ចីលុយគេផលិតរឿង ហើយនេះក៏ដោយសារតែ…

លោក ហ៊ុយ យ៉ាឡេង លេីកដៃ អំពាវនាវប្រជាជន មកទស្សនាភាពយន្ត របស់ខ្លួន

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ អ្នកដឹកនាំ និងជាតារាសម្តែងជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជា លោក ហួយ យ៉ាឡេង (កថាជ័យ) បានអំពាវនាវដល់បងប្អូនជនរួមជាតិឱ្យមកទស្សនាភាពយន្តរបស់លោក ដែលកំពុងតែចាក់បញ្ជាំងនៅតាមរោងកុនក្នុងស្រុក។ ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានសរសេរសារខ្លីមួយ ដែលបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់ប្រជាជនកម្ពុជា នាំគ្នាមកទស្សនាខ្សែភាពយន្តខ្មែរគ្រោះជីវិតកូវីដ១៩ ដែលលោកបានបង្កើតឡើងយ៉ាងដូច្នេះថា « ខ្ញុំជាផលិតករសុំទាន។ ខ្ញុំស៊ូលើកដៃសំពះស្នើសុំប្រជាជនខ្ញុំឱ្យមកមើល ភាពយន្តមួយដែលគាត់មើលហើយគាត់ទទួលបាន…

ក្រោយរោងកុនបើកឡើងវិញ មហាជន និងផលិតករ ហាក់រីករាយខ្លាំង ដោយសង្ឃឹមថាដង្ហើមនៃវិស័យភាពយន្តគឺមានឡើងវិញ

(ភ្នំពេញ)៖ ដោយសារតែវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ បានបង្ខំឲ្យកន្លែងកំសាន្តជាច្រើនប្រកាសបិទទ្វារជាបន្តបន្ទាប់ ក្នុងនោះមានទាំងរោងភាពយន្តផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី២៨ ខែតុលា កន្លងទៅថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាស ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទី រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ។ ការបើកដំណើរការឡើងវិញនេះ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈធំដោយសារជំងឺកូវីដ-១៩។ យ៉ាងណាទន្ទឹមនឹងការសម្រចអនុញ្ញាតឱ្យបើកដំណើររោងភាពយន្ដវិញនេះ ក៏មាន មហា ជន…

មាន សូនីតា ប្រាប់លក្ខណ្ឌសម្ដែងរឿង”ដើម្បីកូន”

ក្នុងចំណោមតារាសម្ដែង ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង គេកត់សម្គាល់ថា តារាសម្ដែង កញ្ញា មាន សូនីតា ជាតារាដែលហ៊ានដាក់លក្ខខណ្ឌ ទៅកាន់ផលិតករខុសពីតារាភាគច្រើន ដែលឲ្យតែផលិតករហៅសម្ដែង គឺទទួល។ នាងថា ខ្លួនមិនសូវទទួលសម្ដែងភាពយន្តនាពេលចុងក្រោយនោះទេ ដោយសូម្បីតែរឿង “ដើម្បីកូន” ដែលនាងទើបសម្ដែងមុននេះ ក៏មានលក្ខណៈពិសេសច្រើនដែរ ទើបនាងព្រមសម្ដែង។ ថ្លែងក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងភាពយន្តរឿង “ដើម្បីកូន”…

ពិតជាអស្ចារ្យ ស៊ីក្លូក្នុងរឿង « ដើម្បីកូន » ប្រកាសលក់ក្នុងតម្លៃ ១លានដុល្លារ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា

ទឹកប្រាក់ ៤លានរៀលត្រូវបានប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផារួចជាស្រេច និងត្រៀមបរិច្ចាគ១០% ពីការលក់សំបុត្របន្ថែមទៀត ខណៈរឿង « ដើម្បីកូន » របស់ផលិតករ ហ៊ុយ យ៉ាឡេង មិនទាន់ទាំងចាក់បញ្ចាំងផង។ អ្វីដែលនឹកស្មានមិនដល់នោះគឺ លោកក៏បានប្រកាសដាក់លក់ស៊ីក្លូកែច្នៃថ្មីក្នុងតម្លៃ ១លានដុល្លារ ដើម្បីយកថវិការជូនដល់មន្ទីរពេទ្យនេះ ទាំងស្រុងថែមទៀតផង។ នៅក្នុងសន្និសិទ្ធកាសែត នាឱកាសបើកសម្ភោធខ្សែរភាពយន្តជាផ្លូវការរឿង «…

ហ៊ុយ យ៉ាឡេង រំពឹងជោគជ័យស្នាដៃរឿងថ្មី

បន្ទាប់ពីបញ្ចេញ Trailer រឿង “ដើម្បីកូន” ផលិតករលោក ហ៊ុយ យ៉ាឡេង បានបង្ហាញអារម្មណ៍ជឿជាក់យ៉ាងខ្លាំងថា ស្នាដៃរបស់ខ្លួន នឹងមានការគាំទ្រខ្ពស់។ នោះគឺដោយសារ តែឈុតខ្លីក្នុង ភាពយន្តនេះ គ្រាន់តែចេញបង្ហោះភ្លាម ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង។ ផលិតកររូបនេះនិយាយថា នេះជាភាពយន្តដែលស្ដែងពីជិវិតពិតរបស់អ្នកធាក់ស៊ីក្លូម្នាក់ ហើយក៏រឿងដែលតារាសម្ដែង កញ្ញា មាន…

មិនទាន់បញ្ចាំងផង ផលិតកររឿង «ដើម្បីកូន» ប្រគល់៤លានរៀលជូនគន្ធបុប្ផា

ខុសពីផលិតករភាគច្រើន ដែលទាល់តែបានចំណូលពីការបញ្ចាំងកុន ទើបបរិច្ចាគជួយសង្គម សម្រាប់ផលិតកររឿង «ដើម្បីកូន» លោក ហ៊ុយ យ៉ាឡេង គឺមិនចេះតែថានោះទេ ដោយលោកបានប្រគល់ទឹកប្រាក់៤ លានរៀល ទុកជាមុនតែម្ដង ជូនមន្ទីរពេទ្យ គន្ធបុប្ផាតែម្ដង។ លោកក៏បានប្រកាសថា នឹងបន្តផ្ដល់ប្រាក់ចំណេញ១០ភាគរយ ក្រោយពេលភាពយន្តនេះ ទម្លាក់ពីរោងនោះផង។ លោក ហ៊ុយ…

ប្រធានថ្មីសមាគមភាពយន្តកម្ពុជា រំពឹងលទ្ធផល ក្រោយជាន់ដីហុងកុង

ទើបតែឡើងតំណែងជាប្រធានសមាគមភាពយន្តកម្ពុជា ប៉ុន្តែគេកត់សម្គាល់ថា លោក ព្រំ សិលា កំពុងខ្នះខ្នែងយ៉ាងសកម្ម ដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរ ដែលអ្នកខ្លះយល់ថា នឹងក្លាយជាហានិភ័យ អោយមានសន្ទុះ។ លោកកំពុងបំពេញបេសកកម្ម ដឹកនាំផលិតករខ្មែរ និងក្រុមការងារជាច្រើនរូប ចូលរួមពិព័រណ៍ភាពយន្តអន្តរជាតិ នៅហុងកុង ឬ Filmart ដោយបង្ហាញពីការរំពឹងជាច្រើន ក្រោយពីដឹកនាំតំណាងកម្ពុជា មកកាន់ទីក្រុងហុងកុង។…

តួសម្ដែងច្រើននាក់ រំភើបចិត្តថ្ងៃ៨ មីនា

កាលពីថ្ងៃ៨ មីនា តារាសម្ដែងច្រើននាក់ បានបង្ហាញជំហរថា ខ្លួនសប្បាយចិត្ត និងកាន់តែមានកម្លាំងចិត្ត ក្នុងការប្រឹងប្រែងជាមួយភាពយន្ត បើទោះជាការសម្ដែង និងការផលិតរឿងមួយៗ មិនអាចអោយខ្លួនក្លាយជាអ្នកមានបានក៏ដោយ។ លោក ឆឹម សក្កដា កញ្ញា ដួង ម៉ានិច្ច កញ្ញា សុីធឿន និងផលិតកររឿងលោក ហ៑ុយ…

ស្នាដៃ ចន ច័ន្ទលក្ខិណា និង ហ៊ុយ យ៉ាឡេង កាក់កប

យោងតាមការស្ទាបស្ទង់ ក្នុងរយៈពេល៤ថ្ងៃ តាំងពីភាពយន្តរឿង” ទារុណកម្មខ្មោច” ដាក់បញ្ចាំងគេកត់សម្គាល់ មានអ្នកទស្សនាណែនៗរោង។ អ្នកតាមដានទីផ្សារភាពយន្តខ្មែរ បានអះអាងថា អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហ៊ុយ យ៉ាឡេង ពិតជាកើបលុយមិនតិចទេ សម្រាប់ការចាប់ដៃគ្នាមួយរឿងនេះ។ យ៉ាងហោចគេឃើញយុវ័យមិនតិចទេ ជ្រួលច្រាលជាមួយនឹង ភាពយន្តរឿង “ទារុណកម្មខ្មោច”…