ព័ត៌មានជាតិ

ករណីបង្រ្កាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ជនសង្ស័យជាច្រើននាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ: ករណីអគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ដែលមានការដឹកនាំសម្របសម្រួលពី លោក លី សុផាណា ជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខណ្ឌចម្ការមន និងកម្លាំងអន្តរាគមន៍ពិសេស នៃព្រះរាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្កា្របក្នុងបទល្មើសជាក់ស្ដែង នៅទីតាំងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពាក់ព័ន្ធការប្រើប្រាស់សម្រួល និង ចែកចាយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១ និង​៣០នាទី រំលងអធ្រាត្រ ថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០១៩។

ពេលចុះទៅដល់ទីតាំងខាងលើ កម្លាំងប្រតិបត្តិការចម្រុះ បានធ្វើការត្រួតពិនិត្យទីតាំងខាងលើចំនួន ១៥ បន្ទប់រកឃើញឃាត់ខ្លួនមនុស្សចំនួន ៣១១ នាក់ (ប្រុស ២៥៦ នាក់ នាក់ ស្រី ៥៥ នាក់) និងចាប់យកបានវត្ថុតាង ពាក់ព័ន្ធបទល្មើសមួយចំនួន បញ្ជូនទៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

វត្ថុតាងសារធាតុញៀនចាប់យកសរុបរួម ៖
១. ថ្នាំគ្រាប់ អិចស្តាស៊ី គ្រវី ១២គីឡូក្រាម ២១៩.២៦ក្រាម
២. កេតាមីន(Ketamine) ៨គីឡូក្រាម ៩៣៥.០៦ក្រាម
៣. ថ្នាំបន្សាប (Nimetazepam) ៣០៥.១០ក្រាម
៤. មេតំហ្វេតាមីន(ICE) ១.៦ក្រាម
៥. ហេរ៉ូអ៊ីន (Heroine) ០.៦១ក្រាម

សរុបសារធាតុញៀនទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម
– កញ្ឆាក្រៀមទម្ងន់ ៦៦,៤៣ ក្រាម
– ធ្វើតេស្តបឋមមិនច្បាស់លាស់ទម្ងន់ ១៥,១៤ គីឡូក្រាម (សង្ស័យធាតុគីមី)
– សំបកវេចខ្ចប់(សំបកកែវ ចំនួន ២៤៧ សំបកកេះ និងថង់ផ្លាស្ទីកមួយចំនួន) ទម្ងន់ប្រហែល ១២ គីឡូក្រាម

សរុបរួមទម្ងន់៖ ៤៩,៤៤ គីឡូក្រាម ក្រោយពីធ្វើការស្រាវជ្រាវ លើជនសង្ស័យដែលឃាត់ខ្លួនបាន សមត្ថកិច្ចបាន រកឃើញថា៖ ជាប់ពាក់ព័ន្ធជនសង្ស័យចំនួន ១៧ នាក់(ប្រុស ១៦ និងស្រី ០១) ពាក់ពន្ធ័បទល្មើស ប្រើប្រាស់ សំរួល និង ចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ ៖
១- ឈ្មោះ សោម ស៊ីថង ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៦)
– មុខរបរ ជាងថតរូប ស្នាក់នៅផ្ទះលេខ៣៥អឺ០ ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ

២- ឈ្មោះ សុខ សំណាង ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៦)
– មុខរបរ លក់ខោអាវតាមអនឡាញ ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៣-ឈ្មោះ ម៉េង សុផាន់ឋាន: ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ ចុងភៅ ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៤-ឈ្មោះ សន សិរីសម្បត្តិ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ ចុងភៅ ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥-ឈ្មោះ សេង សុខឃាង ហៅ ធីប៊ី ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៩)
-មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ១៧៤ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
៦-ឈ្មោះ ញី ជីលាំង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៦០)
-មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០អា ផ្លូវលេខ៤៤០ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ
៧-ឈ្មោះ ឈុន ប៊ុនរ៉ានិ ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ( បន្ទប់លេខ ២៥៨)
-មុខរបរ លក់ខោអាវតាមអនឡាញ ស្នាក់នៅផ្ទះ១៣អា ផ្លូវលំ ភូមិប៉ប្រក់ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៨-ឈ្មោះ នុយ វី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៥៤)
-មុខរបរ សន្តិសុខអង្គការEC ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវលេខ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៩-ឈ្មោះ នឹម រតន: ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ ២៥៤)
-មុខរបរ ចុងភៅ ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១០-ឈ្មោះ ឡេង សុបញ្ញា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២៥៧)
-មុខរបរ សិស្ស ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១១-ឈ្មោះ ថុង សារិន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២៥៧)
-មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះលេខ១៣៣ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១២-ឈ្មោះ ឌួង សុផាត ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០២)
-មុខរបរ តន្រី្តករ ស្នាក់នៅផ្ទះលេខ១២៣អឺ០ ផ្លូវលេខ២២៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១៣-ឈ្មោះ ឡេង ដារ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២១០)
-មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះ៥១៨ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១៤-ឈ្មោះ ឈាន វាសនា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៧)
-មុខរបរ បុគ្គលិកអ៊ីនធឺណេត ស្នាក់នៅផ្ទះលេខ៧៩បេអឺ១ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
១៥-ឈ្មោះ រ៉ា ភារម្យ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ (បន្ទប់លេខ២០៧)
-មុខរបរ លក់ដូរ ស្នាក់នៅផ្ទះ៤១ ផ្លូវបេតុងបូរីហុងឡាយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
១៦-ឈ្មោះ វ៉ា សុខហេង ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១៧-ឈ្មោះ ចែត្រ ធូន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយឡែកជនជាតិ ចិន ចំនួន ១៣ នាក់ មានឈ្មោះ ៖
១-ឈ្មោះ QIU YONG CHUAN ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EB ៣៦៨១៧៩៤១
២-ឈ្មោះ ZHAO LI HUI ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EA ៨៧៥២៩១៩៧
៣-ឈ្មោះ BAI WENJIE ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE ៣៥៥៦៣៨៧១
៤-ឈ្មោះ SHEN HONG MING ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៧២៧០៩៣៤១
៥-ឈ្មោះ HAN YE ភេទស្រី អាយុ២៧ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៤៧៦៨៤៨៥៦
៦-ឈ្មោះ LIANG CHUNLING ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ១៨៥៥២៤០៤
៧-ឈ្មោះ HE XIAO LING ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៦១៨៥៣៤០៣
៨-ឈ្មោះ CHEN FANGNI ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E២០៩៧៨៥០៤៥
៩-ឈ្មោះ TAN TANG HUI ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៧០៧៧១៥៧២
១០-ឈ្មោះ ជាន់ តឹលីង ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១១-ឈ្មោះ YANG YANG ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១២-ឈ្មោះ WEI SHAO FENG ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន)
១៣-ឈ្មោះ តឹង យួយ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ចិន (គ្មានលិខិតឆ្លងដែន) បច្ចុប្បន្នជនជាតិចិន ចំនួន ១៣ នាក់ បានបញ្ជូនទៅការិយាល័យស៊ើបអង្កេត អនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្ត ។

ចំពោះមនុស្សចំនួន ២៨១ នាក់ ដោយមានការឯកភាពពីអគ្គស្នងការង និងជាស្នងការ និង លោក លី សុផាណា ព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានអប់រំ ធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ចំណែកឯជនសង្ស័យចំនួន ១៧ នាក់ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់