ពិតជាមានការភ្ញាក់ផ្អើលមិនតិចនោះទេ ក្នុងពេលដែលតារាសម្ដែងលោក ណាន វីសារ ដែលក្នុងហ្វេសប៑ុក ប្រើឈ្មោះ Mrr Visa (Visa Nan) មិនសូវត្រូវបានគេស្គាល់ថា មានសកម្មភាពលេចធ្លោរ នៅក្នុងពិភពសម្ដែង និងថតស្ពតទាល់តែសោះ បែរជាអ្នកលេងហ្វេសប៑ុកមួយរូបឈ្មោះ Long Love ជាអណិកជនរស់នៅអាមេរិក បង្ហោះថា បានឆបោកខ្លួនអស់ប្រាក់ជាង១មុឺនដុល្លារ ហើយគេច មិនដោះស្រាយ។
អ្នកទម្លាយអោយដឹងពីរឿង ដ៏រសើបរបស់តារាថ្មីរូបនេះ បានសរសេរបង្ហោះថា បងប្អូនមើលមុខ មនុស្សបោកប្រាស់អោយហើយទៅ អន់ជាងសត្ចតិរិច្ឆានទៀត តែធ្វើខ្លួនថ្លៃថ្នូរ អាញ់សូមដាក់បណ្ដាស់សារ អោយហែងវិនាសព្រាត់ប្រាស់ ក្ដៅក្រហាយ រលាយដូចអំបិលត្រូវទឹក អោយវាទូលរែកកម្មពៀរទាំងអស់ ដែលជាកម្លាំងញើសឈាមខ្ញុំ ហើយអាញគ្មានថ្ងៃអហោសិកម្មអោយអាមនុស្សធនថោកដូចហែងទេ អាញនឹងនៅចាំមើលថ្ងៃណាអំបិលរលាយ ហែងក៏វិនាសពេលហ្នឹងដែល ម្យ៉ាងវិញទៀត អាញមិនដែលចេះឈ្នានីសច្រណែនធ្វើបាបអ្នកណាទេ @ Mrr Visa”។
ថ្លែងបញ្ជាក់បន្ថែមពីលើការបង្ហោះ លោក Long Love បានអះអាងថា ខ្លួនបានស្គាល់រាប់អាន តារាសម្ដែងលោក ណាន វីសារ កើតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៩៨ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រមាណជាច្រើនខែមកហើយ ដោយក្រោយស្គាល់គ្នាតារារូបនេះ លួងលោមសុំខ្ចីលុយធ្វើនេះ ធ្វើនោះជារឿយៗ ដោយការខ្ចីលើកចុងក្រោយ មានចំនួន២ពាន់ដុល្លារ ដើម្បីយកទៅព្យាបាលម្ដាយ។
លោកបន្តថា នៅពេលដល់កំណត់ត្រូវសង តារាថ្មោងថ្មីឈ្មោះ Mrr Visa ស្រាប់តែផ្ទុះជម្លោះ ហើយឈានដល់ប្លុកហ្វេសប៑ុក និងគេចមិនបន្តទាក់ទងឆ្លងឆ្លើយតែម្ដង ដែលធ្វើអោយលោក មិនអាចទទួលយកបាន។ លោកចាត់ទុកថា តារាសម្ដែង វីសារ បោកប្រាស់ខ្លួន និងរំលោភលើសេចក្ដី ទុកចិត្ត បានខ្ចីលុយសរុប គឺមានចំនួនជាង១មុឺនដុល្លារ ដោយលោកមានឯកសារបង្ហាញ ពីការវេរលុយមកខ្ចី ត្រឹមតែប្រមាណ៦ពាន់ដុល្លារ ដោយសារតែពេលឆាតផ្ញើមក ក៏លុបឆាតចោលខ្លះៗ ព្រោះតែទុកចិត្តគ្នា។
ដ្បិតថាខ្លួនរស់នៅអាមេរិក ប៉ុន្តែលោកថា មិនមែនជាអ្នកមានទេ ដោយខំធ្វើការនៅក្នុងហាងនំមួយ ដោយសង្ឃឹមថា នឹងសន្សំលុយផ្ញើអោយម្ដាយ នៅខេត្តបាត់ដំបងគ្រាន់បានសង់ផ្ទះ ប៉ុន្តែក៏ត្រូវតារារូបនេះ ល្បួងខ្ចី ដោយសន្យារសងវិញក្នុងរយៈពេលខ្លី ហើយក្រោយពីខ្ចីបានម្ដងក៏ចេះតែយកលេសថា សុំខ្ចីប៉ុណ្ណេះទៀតប៉ុណ្ណោះបន្ថែមទៀតមក ចាំសងសរុប លោកថាកាន់តែឈឺចិត្តខ្លាំង ដែលបងស្រីរបស់តារារូបនេះ ព្រមានលោកថា អោយតែហ៑ានបង្ហោះថា ប្អូនរបស់នាងជំពាក់លុយបែបនេះបែបនោះ គឺនឹងប្ដឹងពីបទបរិហាកេរ្តិ៍ ទើបលោកត្រូវតែបង្ហោះតែម្ដង បើនៅតែមិនព្រមដោះស្រាយ។
មកដល់ពេលនេះ តារាសម្ដែងលោក ណាន់ វីសារ ហៅ Mrr Visa នៅមិនទាន់មានប្រតិកម្មយ៉ាងណា ចំពោះការបង្ហោះរបស់លោក Long Love នៅឡើយទេ ប៉ុន្តែផ្អែកតាមឯកសារ គឺតារាសម្ដែងរូបនេះ ពិតជាធ្លាប់បានទទួលថវិការ ដែលបុរសអាមេរិកនោះវេរ អោយជារឿយៗមែន។ លោក Long Love ប្រកាសថា មិនខ្លាចបណ្ដឹងពីបទបរិហាកេរ្តិ៍ពីគ្រួសារតារាសម្ដែងលោក វីសារទេ ផ្ទុយទៅវិញលោកថែមទាំងត្រៀម ចំណាត់ការប្ដឹងបកពីបទរំលោភ លើសេចក្ដីទុកចិត្ត និងឆបោក ក្រោយពីតារាវ័យក្មេងថ្មោងថ្មីរូបនេះ គេចចេញពីបំណុលនោះផង៕
មតិយោបល់