ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនកក្រើកទើបចម្លែក សមាសភាពគ្រួសារតារាកម្ពុជា ចម្រុះសម័យកាលយប់មិញ

នៅក្នុងពិធីជប់លៀងខួបប្រចាំឆ្នាំរបស់ទូរទស្សន៍អប្សរាកាលពីយប់ថ្ងៃទី៣០ មីនា គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ជាមួយនឹងរូបសម្រស់ដ៍ស្រស់ផូរផង់របស់សមាជិកក្នុងពេលតារាទាំងនោះ គ្រងឈុតបុរាណ និង Fashion នៅលើវេទិកាដែលកុះករដោយភ្ញៀវកិត្តិយស និងតារាសិល្បៈ។ ទាំងឈុតបុរាណ និងសម័យ សុទ្ធតែធ្វើអោយគ្រួសារតារាកម្ពុជា ដែលតំណាងដោយតារាទាំងនោះលេចធ្លោរ និងដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនាគ្រប់គ្នា។

វេទិកាជប់លៀង និងមានការប្រគំតន្ត្រីជាទ្រង់ទ្រាយធំនោះរួមមាន តារាល្បីៗយ៉ាងច្រើនកុះករចូលរួមទាំងការបង្ហាញវត្តមានជាភ្ញៀវកិត្តិយស និងច្រៀងរាំ។ យ៉ាងណាមិញ គេនៅតែកត់សម្គាល់ឃើញថា សកម្មភាពដើរម៉ូដដែលរៀបចំដោយគ្រួសារតារាកម្ពុជា នៅតែលេចធ្លោរខ្លាំងក្លារជាងគេ ក្នុងក្រសែភ្នែកអ្នកទស្សនា និងភ្ញៀវកិត្តិយសទាំងរាប់រយនាក់នារាត្រីនោះ។ តារាៗ មិនថាគ្រងឈុតសម័យ Fashion និង ឈុតក្នុងសម័យបុរាណ គឺសុទ្ធតែទទួលបានការចាប់អារម្មណ៍ទាំងលើឆាក និងក្រៅឆាក គួរអោយកត់សម្គាល់។ តារាដែលបានគ្រងឈុតចម្រុះសម័យកាលនៅក្នុងវេទិកានោះរួមមាន លោក រុន ណាកូ ម្ចាស់ពានឈុតបុរាណដៃគូរបស់កញ្ញាប៑េប៑ីកាលពីឆ្នាំមុន គ្រងឈុតព្រះបាទជ័យវរ្ម័នទី៧, អ្នកនាងចាន់ ផល្លារ អតីតពិធីការិនីប៉ុស្តិ៍លេខ៩ គ្រងឈុតព្រះនាងឥន្ទ្រទេវី, លោក ឆាលី និង តារាកូនកាត់លោក អេឡិក គ្រងឈុតសេនាក្នុងសម័យអង្គរ, លោក សន សុវណ្ណារ៉ា ពិធីករ គ្រងឈុតព្រះមហាក្សត្រក្នុងសម័យចតុមុខ, កញ្ញា កែ ច័ន្ទកេសី តារាបង្ហាញម៉ូដ គ្រងឈុតអគ្គមហេសីក្នុងសម័យចតុមុខ, លោក ឃីម រតនៈ តារាសម្ដែងដែលគេស្គាល់ភាគច្រើនជាតួបងធំ គ្រងឈុតសម័យឩដុង្គ, កញ្ញា ស្រីកា RA គ្រងឈុតសម័យឩដុង្គ, អ្នកនាង ឯក សុវណ្ណរ័ត្ន តារាសម្ដែង គ្រងឈុតអគ្គមហេសីសម័យឩដុង្គ, លោក សុវណ្ណ ដុល្លារ តារាចម្រៀង និងជាតារាសម្ដែង គ្រងឈុតមហាក្សត្រក្នុងសម័យឧដុង្គ។ ដោយឡែកសម្រាប់តារាដែលគ្រងឈុតFashion និងសម័យទំនើបវិញរួមមាន កញ្ញា ភី សម័យ តារាសម្ដែងភេទទី៣ដែលសម្រស់នារីពិតខ្លះមិនដូរ បានគ្រងដោយរ៉ូបរំលេចដោយវល្លិ៍បង្ហាញពីធម្មជាតិ, កញ្ញា វ៉ាន់ លីលី តារាសម្ដែង គ្រង់ឈុតរំលេចដោយរុក្ខជាតិ បង្ហាញពីការស្រលាញ់ព្រៃឈើ, កញ្ញា ណាតាហ្សា តួឯកស្រីរឿង”កំណត់ហេតុនាងនាថ” គ្រងឈុតបង្ហាញពីបរិស្ថានបៃតង និងការស្រលាញ់ធម្មជាតិដូចគ្នា ខណៈដែលកញ្ញា ភីយ៉ា តារាសម្ដែងកំពុងឡើងកូដ គ្រងឈុតផ្កាចម្រុះ បង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ ដែលឈុតFashion ទាំងនេះ កែច្នៃដោយបូរ៉ានិកកាត់ដេរ។ សម្រាប់បុរសសង្ហារ៤រូបដែលចូលរួមបង្ហាញឈុតសម័យលូយឆាយនារាត្រីនោះដែររួមមាន លោក ព្រហស្បតិ៍ថារ៉ូត តារាសម្ដែង, លោក ឯករាវ័ន្ត, លោក Peter Prince, និង ព័ន្ធរត្ននី។

ចង់ដឹងថា តារាៗដែលបានគ្រងឈុតបុរាណ និងសម័យបែបFashion ទាំងនោះមានសម្រស់ស្រស់ស្អាតយ៉ាងណាតោះទស្សនារូបភាព៖

មតិយោបល់