ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិនឡុង បង្ហាញសកម្មភាពថតរឿងដ៏គ្រោះថ្នាក់នៅ ស៊ីដនី

ហុងកុងៈ បើទោះបីជា Jackie Chan ហៅឈិនឡុង មាន​អាយុ ៦២ឆ្នាំ ប៉ុន្តែ​តារា​សម្តែង​ពិភពលោករូបនេះ នៅតែបន្ត​ក្នុងសកម្មភាព ភាពយន្តដ៏គ្រោះថ្នាក់ ។
យោងតាម lollipop ចុះផ្សាយនៅថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ បានឲ្យដឹងថា ឈិនឡុង បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល សារ​ជាថ្មី តាមរយៈ ឈុតឆាកប្រយុទ្ធនៅលើ កំពូល Sydney Opera House ដែលជាកន្លែងដំណើរការ​ពហុសិល្បៈ នៅក្នុង​ប្រទេស អូស្ត្រាលី ។​
ភាពយន្តដែល ឈិនឡុង ថតនេះ គឺមានចំណងជើងថា Bleeding Steel ហើយ​អូស្ត្រាលីនេះដែរ ជាកន្លែង ដែល ឈិនឡុង ធ្លាប់រស់នៅក្នុងអំឡុងពេលមានអាយុ ១៣ឆ្នាំ នោះ ។​
បញ្ជាក់ផងដែរថា​ ឈិនឡុង បានក្លាយជា តារា​ដ៏ល្បីល្បាញបំផុត លើពិភពលោក ដោយបង្ហាញវត្តមាន​ក្នុងខ្សែភាពយន្ត មិនក្រោម ២៥០ ភាពយន្តនោះទេ ៕​

Jackie Chan (1)Jackie Chan (2)Jackie Chan (3)Jackie Chan (4)Jackie Chan (5)Jackie Chan (6)

មតិយោបល់