ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់បានធ្វើអត្តឃាតចងកភ្ជាប់និងបង្កាន់ដៃដែកជណ្តើរផ្ទះស្លាប់ពុំដឹងមូលហេតុ

ភ្នំពេញ: កម្មករសំណង់ម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងធ្វើអត្តឃាត្តបញ្ចប់ជីវិតខ្លួនឯងដោយយកក្រណាត់ពណ៌ខ្មៅចងកភ្ជាប់ទៅនិងបង្កាន់ដៃដែកណ្តើរផ្ទះស្លាប់ពុំទាន់ដឹងមូលហេតុបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី៣០ខែមុនាឆ្នាំ២០១៩នៅចំណុច២៤៦ផ្លូវ៩៣ក្រុម១៥ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ។

សពមានឈ្មោះអាន សាវុធ ភេទប្រុសអាយុ៣៧ ឆ្នាំមុខរបរកម្មករសំណង់បានចងកសំលាប់ខ្លួនស្នាក់នៅកើតហេតុ។
មានប្រពន្ធឈ្មោះសុខប៊ុនលីអាយុ៤០ឆ្នាំមានមុខរបរនៅផ្ទះមានកូនស្រី២នាក់ស្រុកនៅភូមិអង្រ្គងឃុំអង្គសរស្រុកមេសាងខេត្តព្រៃវែងមានឪពុកឈ្មោះអានគឹមអាងអាយុ៧៤ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅកើតហេតុ។

តាមសម្តីឪពុកបង្កើតជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ នៅវេលាម៉ោង២១និង០០នាទីជនរងគ្រោះបានត្រឡប់
មកពីផឹកស្រាជាមួយមិត្តភ័ក្កិក្នុងស្ថានភាពស្រវឹងខណ:ពេលមកដល់ផ្ទះក៏ប្រាប់ឪពុកថាខ្ញុំសុំលាឪពុកហើយឪពុក ក៏បានឆើ្លយតបវិញថាឯងផឹកស្រវឹងឯងលាអញ់ទៅងាប់ឯណានៅពេលនោះរូបគាត់មិនស្មានដល់ថាកូនប្រុសធ្វើបែបនេះ។

ប្រភពបានបន្តថាក្រោយពីពីនិយាយលារូបគាត់រួចគាត់ជាឪពុកក៏បានបិតទ្វារចូលទៅសម្រាន្តក្នុងផ្ទះពណ:ពេលចូលទៅសម្រាន្តមិនទាន់លក់ផងមួយសន្ទុះក្រោយមកស្រាប់តែអ្នកជួលផ្ទះជិតខាងក៏ចេញពីក្នុងបន្ទប់ក៏ឃើញជនរងគ្រោះចងកនឹងខែ្សរក្រណាត់ពណ៌ខ្មៅភ្ជាប់ទៅបងា្កន់ដៃដែកជណើ្តរផ្ទះសា្លប់បាត់ទៅហើយ ក៏ផ្អើរដល់អ្នកជិតខាង រួចបានទៅរាយការណ៍ជូនសមតិ្ថកិច្ចមូលដ្ឋាននិងជំនាញឲ្យចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យបន្ទាប់ពីកោសល្យវិច្ច័យរួចសមត្ថកិច្ចឲ្យដឹងថាសពបុរសខាងលើស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រកដមែន
រួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់