ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនចាញ់ឈុតបុរាណ ៤ដួងដែលគ្រងឈុតFashion នេះក៏អស់ទាស់

ក្នុងវេទិកាបង្ហាញម៉ូដ ចម្រុះសម័យកាល ដែលរៀបចំឡើងដោយគ្រួសារតារាកម្ពុជា ដើម្បីអបអរដល់ខួបប្រចាំឆ្នាំរបស់ទូរទស្សន៍អប្សរា កាលពីតយប់ថ្ងៃទី៣០ មីនា មិនមែនតែតារាៗដែលគ្រងឈុតបុរាណបុរាណប៉ុណ្ណោះទេ សូម្បីតែតារា៤ដួងដែលគ្រងឈុតប្លែកៗ តំណាងឲ្យរុក្ខជាតិ និងធម្មជាតិទាំង៤ដួងនេះ ក៍លេចធ្លោរមិនអន់ដែរ។ ស្របគ្នាដែលតារាដែឡគ្រួសារតារាកម្ពុជាជ្រើសយកមកស្លៀកសុទ្ធតែស្រស់ស្អាត និងមានឈ្មោះបោះសំឡេងផង គឺរឹតតែទាក់ភ្នែកមហាជនទាំងឆាក និងក្រៅឆាក។ ឈុតទាំងនេះត្រូវបានគេដឹងថា កែច្នៃដោយបូរ៉ានិកកាត់ដេរ ប៉ុន្តែនៅពេលតារាទាំង៤យកមកគ្រងនៅលើវេទិកា ត្រូវគេមើលឃើញថាស្រស់ស្អាត និងលេចធ្លោដាច់ឆា្ងយពីតារាដែលធ្លាប់គ្រងឈុតនេះកន្លងមក។

តារាដែលគ្រងឈុតតំណាងឲ្យស្លឹកឈើ ដើមឈើ និងធម្មជាតិទាំងនោះរួមមាន កញ្ញា ណាតាហ្សា ពិធីការនី និងជាតួសម្ដែង ដែលត្រូវគេស្គាល់ថាជាតួឯកស្រីក្នុងរឿង”កំណត់ហេតុនាងនាថ” កញ្ញាភីយ៉ា ដែលត្រូវគេស្គាល់ថាតារាសម្ដែងកំពុងទទួលបានការចាប់អារម្មណ៍មួយរូប កញ្ញា វ៉ាន់ លីលី តារាសម្ដែង កំពុងឡើងកូដស្ទើរគ្រប់រឿងជាពិសេសនៅប៉ុស្តិ៍លេខ៥ និង កញ្ញា ភី សម័យ ដែលជាតារាភេទទី៣ ប៉ុន្តែសម្រស់នារីពិតពីធម្មជាតិមួយចំនួនមិនដូរ។ ចង់ដឹងថាតើតារាទាំង៤ តើអ្នកណាស្រស់ស្អាតជាង តោះគយគន់ទាំងអស់គ្នា៖

មតិយោបល់