ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយគ្រឿន ប្រាប់មូលហេតុផលិតរឿង”ជួបស៑យវគ្គ២”

ក្នុងចំណោមភាពយន្តទាំងអស់ ដែលបានផលិតឡើងដោយ ផលិតកម្ម LD Picture គេចាត់ទុកថា ភាពយន្តរឿង “ជួបស៑យវគ្គ២” គឺជាស្នាដៃមួយ ដែលផលិតកម្មមួយនេះ ផលិតជាវគ្គទី២ បន្ទាប់ពីធ្លាប់ធ្វើរឿង “អាបពាក់មួកសុវត្ថិភាពវគ្គ១ និងវគ្គ២” ហើយបានទទួលជោគជ័យ។ នាយគ្រឿន ដែលជាអ្នកផលិតភាពយន្តទាំងមូល បានបញ្ជាក់ឲ្យដឹងពីមូលហេតុជាច្រើន ដែលនាំឲ្យលោក ចំណាយពេលធ្វើរឿងវគ្គ២ ដោយមិនយកខួរក្បាលទៅផលិតភាពយន្ត ដែលមានសាច់រឿងថ្មីដូចពេលមុនៗ។

តារាកំប្លែងនាយគ្រឿន ដែលបានក្លាយខ្លួនជាផលិតករប្រចាំផលិតកម្ម LD Picture បានអះអាងថា ក្នុងពេលភាពយន្តរឿង”ជួបស៑យវគ្គ១”ដាកបញ្ចាំងផ្លូវការ ស្នាដៃមួយនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ខណ:ដែលសាច់រឿងមុន ក៏ត្រូវបានបង្កប់អត្ថន័យ ហើយមានសាច់រឿងច្រើន ដែលត្រូវបញ្ចេញបន្ថែម។ លោកថា ខ្លឹមសារជួបស៑យ មិនមែនបង្ហាញត្រឹមតែវគ្គទី២ ក៏អស់ខ្លឹមសារនោះទេ ទើបលោក សម្រេចធ្វើវគ្គទី២ ដើម្បីបង្កប់ខ្លឹមស៑យៗ ដែលតួអង្គបានជួបមួយទៀត ជាពិសេសគឺពាក់ព័ន្ធនឹង ឳពុកម្ដាយដាក់បណ្ដាសារកូនចៅ ឬប្រើពាក្យមិនសិរីសួស្ដីដល់កូន។ វគ្គ២ដែលបានលើកឡើងនេះ មានបន្ថែមតួអង្គច្រើនជាងមុន សាច់រឿងប្រទាក់ក្រឡាជាងមុន ទើបលោករំពឹងយ៉ាងខ្លាំងថា នឹងទទួលជោគជ័យ។ ភាពយន្តនេះ ក្រោយប្រកាសបើកសម្ពោធ នឹងដាក់បញ្ចាំងលក់សំបុត្រ ចាប់ពីថ្ងៃទី១១ មេសាតទៅ ពោលគឺដាក់បញ្ចាំងចំមុនចូលឆ្នាំដូចគ្នានឹងរឿង “ជួបស៑យវគ្គ១”ដែរ។

គួតរបញ្ជាក់ថា នៅក្នុងពិធីនោះគេឃើញមានវត្តមានតារាល្បីៗចាស់ក្មេងជាច្រើនចូលរួមបង្ហាញខ្លួន ដូចជា លោក ទេពរិន្ទដារ៉ូ អ្នកនាង ចាន់ សុផានី លោក អ៑ុន សិទ្ធា លោក សឿន វីតា កញ្ញា យ៉ែម ស្រីពេជ្រ អ្នកស្រីរ៉េដរ៉ូស លោកភឹម តារាវិបុល លោក សុីនី លោក ប៉ែន ចំរ៉ុង និងតារាចាស់ក្មេងជាច្រើនរូបទៀត ខណ:ដែលតារាទាំងនោះ ក៏តែងខ្លួនស្អាតៗ គួរឲ្យចង់គយគន់៖

មតិយោបល់