ភ្នំពេញ៖ឆ្លើយតបនឹងព័ត៌មានដែលគេហទំព័រ ដំណឹង ចុះផ្សាយ កាលពីព្រឹកមិញ ក្រោមចំណងជើងថា “នាយ គ្រឿន កំពុងប្រឈមនឹងការបាត់បង់អាជីព ខណៈប៉ះពាល់ដល់ជំទាវធំ” នៅវេលាម៉ោង ៧ និង ១៥ នាទីយប់នេះ តំណាងរបស់នាយ គ្រឿន ហើយក៏ជាមិត្តភក្តិរបស់នាយ លោក ជួន សុវណ្ណវាសនា បានចេញមុខបកស្រាយ និងសង្កត់ធ្ងន់ៗថា ” លោកឃើញ នៅលើទំព័រ ហ្វេសប៊ុក បានចែកចាយនូវវីដេអូឃ្លិបដែលមានវគ្គខ្លីៗ ដែលជាវីដេអូកាត់វគ្គយកមកបង្អាប់ ដល់កេរ្តិ៍ឈ្មោះ នាយគ្រឿន ដែលជារឿងមិនសមសោះឡើយ ។ រឿងនេះដែរវាប៉ះពាល់យ៉ាងធ្ងរដល់នាយ គ្រឿន ខណៈដែលបុគ្គលចង់ចំណេញរឿងនយោបាយមួយក្តាប់តូចមិនគិតគូរ ដល់អ្នកដទៃ ដោយទង្វើនេះវាមិនល្អនោះឡើយ ដោយសារតែដើម្បីប្រយោជន៍ខ្លួនតែធ្វើឲ្យអ្នកដទៃអន្តរាយទៅវិញ “។
ចុចអានរឿង ៖ នាយ គ្រឿន កំពុងប្រឈមនឹងការបាត់បង់អាជីព ខណៈប៉ះពាល់ដល់ជំទាវធំ
លោក ជួន សុវណ្ណវាសនា បានបន្តទៀតថា ” លោកស្គាល់នាយ គ្រឿនច្បាស់ណាស់ គាត់មិនដែលចង់ប្រឡូកប្រឡាក់រឿងនយោបាយម្តងណាឡើយ ព្រោះគាត់គិតថា គ្រួសាររបស់គាត់ គាត់មើលមិនទាន់គ្រប់ជ្រុងជ្រោយផងនោះ ឲ្យអើតក្បាលទៅគិតរឿងនយោបាយ ធ្វើម៉េចកើត និងក៏មិនចង់ប៉ះពាល់ដល់ថ្នាក់ដឹកនាំនោះទេ ” ។ តំណាងខាងលើ បានបន្តធ្ងន់ៗទៀតថា ” អ្នកកាត់តរូបភាព និង កាត់ចំវគ្គពន្យល់ពាក្យនេះពិតជាមិនបានគិតទាល់តែសោះឡើយថាធ្វើយ៉ាងនេះ ដូចបំផ្លាញគេ បើសិនជាគេធ្វើវិញ ដាក់បងប្អូនសាច់ញាត្តិអ្នកឯង តើអ្នកឯងឈឺចាប់ដែរឬទេ ? ” ។ ធាតុពិត បើនិយាយឲ្យចំទៅ ក្នុងកម្មវីធីផ្ទះលោកតា ដែលផ្សាយកាលពីឆ្នាំ ២០១៣ នោះ ការជជីកសួរពាក្យ “កិត្តិបណ្ឌិត” ពីកញ្ញា ហាន់ណា នោះ វាមិនមាននៅក្នុង អ្វីដែលបានរៀបចំលេងនោះទេ ក៏ប៉ុន្តែមិនដឹងមូលហេតុ អ្វី បានជាកញ្ញារូបស្រស់ ហាន់ណា ជជីកសួរពាក្យនោះទៅវិញ ។ ទន្ទឹមជាមួយនឹងគ្នានោះដែរ ដោយសារតែកម្មវិធីកំពុងផ្សាយ ផ្ទាល់ ដូចនេះ នាយគ្រឿន មុននឹងឆ្លើយ បានពង្វៀង លើកម្តងហើយម្តងទៀត ថាពាក្យនេះ វាន័យជ្រៅណាស់ សួរធ្វើអ្វី ? រំពេចជាមួយនឹងគ្នា នោះកញ្ញា ហាន់ណា នៅតែចង់ដឹង ក៏ធ្វើឲ្យនាយ គ្រឿន ពន្យល់ចេញទៅជា ពាក្យគួរឲ្យអស់សំណើចចេញន័យជា អ្នកចេះចិញ្ចឹមកូនទា តែមិនបានដៀមដាម ទៅលើ ថ្នាក់ដឹកនាំនោះឡើយ គ្រាន់តែមានអ្នកថែមល្បោយចង់ចំណេញនយោបាយតែប៉ុណ្ណោះ។
ជាចុងក្រោយ លោក ជួន សុវណ្ណវាសនា បានឲ្យដឹងបន្តថា ” ហេតុអ្វី អ្នកដែលកាត់ត មិនយកចំណុចល្អរបស់នាយ គ្រឿន មកកាត់ត ដោយកន្លងមកនាយ គ្រឿន បានជួយរួមចំណែកថតស្ពតមនុស្សធម៌ស្វែងរកថវិការ ជួយដល់មន្ទីរពេទ្យ គន្ធរបុប្ជា ដោយមិនបានយកប្រាក់មួយកាក់មួយសែនឡើយ ។ ក្រៅពីអ្វីខាងលើ នាយ គ្រឿន ជាកូនល្អ ជាប្អូនល្អ ជួយដល់គ្រួសារ មិនឆ្មើងឆ្មៃ ដោយជួយដល់ក្រុមគ្រួសារគ្រប់ជំហានតែការជួយដល់គ្រួសារបស់គាត់មិនគ្រប់ជ្រុងជ្រោយឡើយ ចឹងរឿងនយោបាយ លោកកាន់តែលែងចង់ដឹង ” ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/save_zps168fee25.jpg
ទស្សនាកំប្លែង នាយគ្រឿន ៖
មតិយោបល់