កាលពីថ្ងៃទី៥ មេសា ពិធីករល្បីល្បាញប្រចាំទូរទស្សន៍អាសុីអាគ្នេយ៍លោក ឌីជេ ហេរ៉ូ បានធ្វើអោយតារាសិល្បៈ និងភ្ញៀវកិត្តិយសស្រឡាំងកាំងយ៉ាងខ្លាំង នឹងភូមិគ្រឹះយ៉ាងស្កឹមស្កៃ របស់លោក ស្ថិតនៅតំបន់ព្រែកប្ញស្សី ជិតព្រែកហូរក្រុងតាខ្មៅ។ លើទំហំដីប្រមាណជា៣០ និង៤០ បួនជ្រុង លោកបានរៀបចំជាសួនលម្អ ជាសត្វដំរី និងជាគ្រឿងឈើប្រណិតៗ មិនចាញ់ភូមិគ្រឹះ របស់អ្នកសម្បូរទ្រព្យនោះទេ បើទោះជាច្រកចូលទៅកាន់ភូមិគ្រឹះ របស់លោកមើលទៅ ពិបាករថយន្តជៀសគ្នាបន្តិច។
លោកបានធ្វើពិធីទទួលភ្ញៀវ សុទ្ធតែអ្នកជំនួញល្បីៗ និងតារាសិល្បៈ ប្រមាណជា៨៥តុឯណោះ ខណៈដែលក្រុមបុគ្គលិកបម្រើការ នៅទូរទស្សន៍អាសុីអាគ្នេយ៍រាប់ទាំងក្រុមការងារអ្នកប្រដាល់ផង ក៏ចូលរួមមិនបាត់មុខ។ ទាំងបរិវេណផ្ទះ និងនៅខាងក្នុងផ្ទះ គេអាចនិយាយបានថា ប្រណិតមិនសល់ សូម្បីតែរបងផ្ទះជុំវិញ ប៉ុន្តែលោកថា សុំមិនបញ្ចេញតួលេខចំណាយនោះទេ ដើម្បីកុំអោយថាលោកអួត។ យ៉ាងណាមិញលោកថា តម្លៃនៃការសាងសង់ទាំងមូល ដ្បិតថាមើលទៅហ៑ឹកហ៑ាក់ក៏ពិតមែន ប៉ុន្តែមិនជាអស់ច្រើនសែនដុល្លារទេ ដោយសារតែដី គឺជាដីកេរគ្រួសារ ហើយសួនដែលលោក រៀបចំជុំវិញភូមិគ្រឹះ យ៉ាប្រណិតលម្អផ្ទះ ក៏ជាស្នាដៃខ្លួនឯង បន្ទាប់បានរៀនសូត្រពីម្ចាស់បុរី RN VIP ដែលធ្វើអោយលោកយល់កាន់តែសុីជម្រៅ។
ចង់ដឹងថា ភូមិគ្រឹះរបស់លោក ហេរ៉ូ លើទំហំដីប្រមាណ៣០ និង៤០នោះ ប្រណិតតាំងពីក្នុងដល់ក្រៅ ត្រូវបានអះអាងថា ជាថវិការទាំងស្រុងរបស់លោក ចាប់តាំងពីលោកបានក្លាយជាអ្នកម៉ៅការរៀបសួន និង រៀបចំការប្រគំតន្ត្រីនានា ធ្វើអោយលោកមានចំណូលមិនធម្មតា ក្រៅពីការងារសិល្បៈ។
ពិធីនោះក៏មានតារាល្បីៗ អបអរច្រើនដែរ បើទោះជាលោក ប្រកាសថាមិនបានអញ្ជើញចូលរួមក៏ដោយ៕
















































មតិយោបល់