តារាសម្តែងពន្លកសិល្បៈ ជំនាន់ក្រោយ ឈុន លក្ខិណ កំពុងតែច្បាមនូវប្រជាប្រិយភាពរបស់ខ្លួនតាមរយៈសាច់រឿង “ផ្ការីកក្នុងចិត្ត” ដែលនាងដើរតួសំខាន់បំផុតក្នុងរឿងនោះគឺជាតួឯក នេះជាលទ្ធផលចុងក្រោយដែលនាងទទួលបានប្រជាប្រិយភាពសម្បើមហូរហៀរតាមរយៈសាច់រឿងមួយនេះ។
នេះគឺជាលទ្ធផលថ្មី នៃប្រជាប្រិយរបស់នាងក្រៅពីការសម្តែងកាយវិការខារ៉ាអូខេ ដែលភាគច្រើនយើងឃើញវត្តមានរបស់នាងតាមរយៈចម្រៀងសម្តែងកាយវិការខារ៉ាអូខេ របស់ផលិតកម្ម Bigman លើវីស៊ីឌីរបស់ផលិតកម្ម ថោន និងផលិតកម្មផ្សេងទៀត។រឿងភាគដែលកំពុងតែបញ្ចាំងនេះ មានមហាជនជាច្រើនដែលស្គាល់នាងនឹងធ្លាប់ធ្វើការគាំទ្រចំពោះរូបនាងបាននិយាយថា “លក្ខិណ មានជំនាញសម្តែងប៉ិនប្រសប់ ហើយមើលទៅសម្រស់របស់នាងក៏ស្អាតណាស់ដែរ មិនចាញ់តារាស្រករនាងនោះទេ” ។សាច់រឿង ភាគដែលមានចំណងជើងថា “ផ្ការីកក្នុងចិត្ត” នឹងជាជំហានថ្មីសម្រាប់វិស័យកុនរបស់នាង ហើយក៏ជាជំហានថ្មី ដែលអាចធ្វើឲ្យនាងក្លាយទៅជាតារាសម្តែងមួយក្នុងលំដាប់ជួរមុខនាពេលអនាគត ផងដែរ។
ឈុន លក្ខិណា ល្បីតាមរយៈការសម្តែងបទ “ទីបំផុតយើងត្រូវបែកគ្នា” បទ “ប្រាប់គេថាបងរងចាំអូន” ដែលស្ថិតក្នុងផលិតកម្មថោន ហើយនឹងបទ”មិនចង់ឭពាក្យថាអូនជាសង្សារចាស់” ដែលស្ថិតក្នុងផលិតកម្ម M ។មកទល់នឹងឆ្នាំ ២០១២ នេះមានមហាជនជាច្រើនទទួលស្គាល់នូវសមត្ថភាពសម្តែងតារាសម្តែងរូបនេះ ។
ក្រៅពីរង្វង់សិល្បៈ រឿងស្នេហាវិញគេនៅមិនទាន់ដឹងថា តារាសម្តែងរូបនេះមានគូកំណាន់ចិត្តនៅឡើយនោះទេ ហើយក៏មិនទាន់ល្បីរឿង អ្នកធំឧបត្ថម្ភទ្រព្យចំពោះរូបនាងនោះដែរ ។ម្លោះហើយអ្នកគាំទ្រជាច្រើនបានវិភាគថា ក្រៅពីរឿងភាគនេះចប់ លក្ខិណា និងទទួលបាននូវព្យុះព័ត៌មានពីរឿងខាងលើនេះជាក់ជាមិនខាន ៕
ដោយ៖បុរសដំណឹង
មតិយោបល់