ព័ត៌មានសិល្បៈ និងកម្សាន្ត

សុភាពថ្លៃថ្នូរ ហើយស្រទ្បាញ់ទម្រង់បុរាណគួរអោយសរសើរ នារីៗឋានព្រះឥន្ទហង្សម្ចាស់ដី

មិនមែនជាតារាៗនោះទេ ប៉ុន្តែគេកត់សម្គាល់ថា បុគ្គលិកផ្នែកនារីរបស់ក្រុមហ៑ុនហង្សម្ចាស់ដី ឬគម្រោងឋានព្រះឥន្ទ ពិតជាឆ្លាតស្អាតគួរឲ្យក្នាញ់ ជាពិសេសនៅពេលពួកនាងស្លៀកឈុតបុរាណចងក្បិន ហើយគ្របដោយស្បៃ។ បើទោះជាទិដ្ឋភាពនេះ មិនមែនទើបតែថ្មីៗនោះទេ ពោលគឺតាំងពីក្រុមហ៑ុននេះ រៀបចំព្រឹត្តិការណ៍បើកសម្ពោធឋានព្រះឥន្ទ្ទនៅខេត្តសៀមរាប ប៉ុន្តែក្រោយពេលរូបថតជាច្រើនសន្លឹក របស់ពួកនាង ត្រូវបានគេបង្ហោះឡើង មានអ្នកខ្លះ មិនដឹងថា ពួកនាងជាបុគ្គលិកឆ្នើមៗ របស់ក្រុមហ៑ុនហង្សម្ចាស់ដី ប៉ាន់ស្មានថា ពួកនាងជានារីផ្នែកពិធីការ ឬតារាដែលគេជួលឲ្យមកធ្វើផ្នែកពិធីការ។

គួរបញ្ជាក់ដែរថា ក្រុមហ៑ុនហង្សម្ចាស់ដី គឺជាក្រុមហ៑ុនពុះលក់ចម្ការបង់រំលោះ មិនធ្លាប់មាននៅកម្ពុជា ដោយក្រៅពីផ្ដល់សេវា ថែទាំដំណាំលើដីចម្ការ ដែលអតិថិជនបានទិញពីក្រុមហ៑ុនហើយ ក៏ទទួលទិញផលធ្វើឲ្យវិស័យអចលនទ្រព្យកូនកាត់មួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្លាផងដែរ ដែលភាពរីកចម្រើននេះ គឺសុទ្ធសឹងតែបានពីការរួមចំណែករបស់នារីឆ្លាត និងស្អាត ដែលយើងបានរៀបរាប់៕

មតិយោបល់