ភ្នំពេញៈ កម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឧមត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានី បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង យីហោ ម៉ៃ អាមី ឃាត់ខ្លួនប្រុសស្រីជាច្រើននាក់ តាមបណ្តោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ទីតាំងខាងលើ ត្រូវបានក្រុមអាជ្ញាធរ ចុះមកធ្វើការហាមឃាត់ចំនួន៣ដងមកហើយ ថែមទាំងបិតលែងឲ្យដំណើរការទៀតតែមិនបានយូប៉ុន្មាន ក៏បើកវិញរហូតមកដល់យប់ ឈានចូលថ្ងៃ១១ ខែមេសា នេះ ទើបកម្លាំងស្នងការនគរបាលរាជធានី ដឹកនាំដោយលោកឧត្តម សេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនជាច្រើ
ននាក់ រួមទាំងថ្នាំញៀនមួយចំនួនធំ។
ពាក់ពន្ធ័ករណីខាងលើនេះ កម្លាំងសមត្ថកិច្ច មិនអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន ចូលនោះទេ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីជាច្រើន ត្រូវបានបញ្ជូនតាមរថយន្តហ៊ីយ៉ានដាយមួយគ្រឿង ទៅកាន់ស្នងការាជធានីភ្នំពេញ ចាត់ការបន្ត៕













មតិយោបល់