ក្រោយប្រកួតមិត្តភាព កាលពីយប់ថ្ងៃទី៩ មេសា លទ្ធផលផ្លូវការបង្ហាញយ៉ាងច្បាស់ថា ក្រុមពីប្រទេសកម្ពុជា ដែលរួមមានតារាសិល្បៈ៥រូប ដែលសុទ្ធតែជាតារាល្បីៗ ប្រកួតបាល់ទាត់ជាលើកទី១នៅទីក្រុងបាងកក នាំមុខមួយគ្រាប់ ហើយនាំជ័យជម្នះត្រលប់មកវិញ។ ក្រុមតារាខ្មែរ ដែលទៅប្រកួតក្នុងនាមជាក្រុមបឹងកេត ក៍មានការប្រគំតន្ត្រី រួមគ្នានៅក្រោយការប្រកួត និងមានការប្រគល់វត្ថុអនុស្សាវរីយ៍អោយគ្នាទៅវិញទៅមកផងដែរ ដើម្បីអោយរឹតតែមានចំណងទំនាក់ទំនង បើទោះជាក្រុមថៃចាញ់ក្រុមកម្ពុជា2-1។
ថ្លែងក្រោយមកដល់ប្រទេសកម្ពុជា លោក អុិន សុភិន បានរំឭកនូវទិដ្ឋភាពនោះថា លោកនៅតែអារម្មណ៍សប្បាយចិត្ត នៅពេលរំឭកដល់ការប្រកួត ជាមួយក្រុម TV All Stars ដែលមានតារាៗថៃជាកីឡាករ ពាក់កណ្ដាលអាជីពចូលប្រកួតដូចគ្នា ហើយក្រុមរបស់កម្ពុជាបានក្លាយជាអ្នកឈ្នះ។ លោកថាការប្រកួតនៅក្នុងពេលនោះ សមាជិកក្រុមបឹងកេតទាំងមូលសាមគ្គីគ្នា បានល្អយ៉ាងខ្លាំង ដោយតារាសិល្បៈ ដែលតំណាងអោយក្រុមមហាហង្សរបស់លោកល្អមិនធម្មតានោះដែរ។ ជាក់ស្ដែងលោក បើតារាចម្រៀងខេម តារាចម្រៀង លោកគូម៉ា លោក ភឹម តារាវិបុល លោក សេង មង្គល និង តារាសម្ដែង លោក ប៉ែន តុលា មាននរណាម្នាក់ បង្ហាញទម្រង់លេង មិនបានល្អគឺប្រហែលជាក្រុមកម្ពុជា នឹងចាញ់ស្ពឹកមុខបាត់ទៅហើយ ដោយសារតែក្រុមថៃ ពាក់កណ្ដាអាជីពមានទម្រង់លេងបានល្អ ហើយល្បឿននៃការគ្រប់គ្រងបាល់របស់គេក៏ល្អ។ លោកចាត់ទុកថា ជាមោទនភាព ដែលក្រុមកម្ពុជាយកឈ្នះបានសម្រេចលើក្រុមថៃ ប៉ុន្តែអ្វីដែលក្រុមទាំងពីរសម្រេចបានគឺមិត្តភាព និងកាន់តែយល់ចិត្តគ្នា រវាងក្រុម និងក្រុម ដោយគ្រោងរៀបចំការប្រកួតជាលើកទី២ ក្នុងពេលឆាប់ៗ នៅក្នុងប្រទេសកម្ពុជាវិញម្ដង។
លោក អុិន សុភិន បន្តថា តារាចម្រៀង តារាសម្ដែង មិនគ្រាន់តែមានសមត្ថភាពបង្ហាញទម្រង់សិល្បៈច្រៀងរាំ តែមួយមុខនោះទេ ប៉ុន្តែពួកគេ ក៏អាចប្រកួតបាល់ទាត់បានល្អផងដែរ ដោយលោកប្រកាសថា ក្រៅពីតារាសិល្បៈខាងលើ ក្រុមមហាហង្សទាំងមូល ក៏មានតារាជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាអ្នកមានថ្វីជើងល្អៗនោះផងដែរ៕
មតិយោបល់