ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់សម្ដី ខាន់ជេមស៍ ក្នុងជំនួបឋានព្រះឥន្ទ ទើបដឹងថា ឱក សុគន្ធកញ្ញា យ៉ាងមិច

ចាត់ទុកថាជាលើកទី១ ដែលតារាខុសទ្រនំគ្នាលោក ខាន់ ជេមស៍ និង ឱក សុគន្ធ បានច្រៀងប៉ះគ្នាក្នុងកម្មវិធីឋានព្រះឥន្ទ ដោយលោក ខាន់ជេមស៍ បានបោះសម្ដីជាច្រើនអោយនាង ក្នុងជំនួបកាលពីថ្ងៃទី១០នោះ ដែលសូម្បីតែអ្នកឮ ក៏កាត់ស្មានថាអ្នកទាំងពីរយ៉ាងណា? ក្រៅពីច្រៀងរាំ ក្នុងពិធីក៏ត្រូវគេកត់សម្គាល់ថា មានការផ្ដល់រង្វាន់ ដល់បុគ្គលិកឆ្នើមៗ គិតជាទឹកប្រាក់រហូតដល់២៥មុឺនដុល្លារ។

លោក ខាន់ ជេមស៍ និយាយថា រវាងលោក និង កញ្ញា ឱក សុគន្ធកញ្ញា ធ្លាប់ធ្វើការជាមួយគ្នាតែមួយរយៈខ្លីប៉ុណ្ណោះ គឺនៅផលិតកម្មរ៉ក់ ប៉ុន្តែបើទោះជានាងឡើងកូដប៉ុណ្ណា ក៍នាងនៅបង្ហាញការគោរពស្រទ្បាញ់ចំពោះលោក មិនខុសពីបងប្អូនដដែល។ លោកថាតារាមួយចំនួនលេងរឹកលេងពៀរ ក្រោយពេលឡើងកូដ ហើយឈប់បម្រើក្នុងក្រុមហ៑ុនតែមួយ ប៉ុន្តែសម្រាប់ឱក សុគន្ធកញ្ញា គឺតាំងពីលោកស្គាល់ដំបូង រហូតមកទល់ពេលនេះ គឺអោយតែជួបគឺនាងនៅតែហៅលោកមុន ហើយបង្ហាញការអោបរឹតគ្នា ទៅវិញទៅមក ដោយមិនប្រកាន់ថា នាងឡើងកូដជាងខ្លួន ហើយធ្វើរឹតធ្វើពៀរនោះទេ។ លោក និង នាងមិនត្រឹមតែបង្ហាញសកម្មភាពស្និទ្ធស្នាលគ្នសប៉ុណ្ណោះទេ ប៉ុន្តែក៍ប្រកាសច្រៀងរាំជាមួយគ្នាផងដែរ ដោយគ្រាន់តែកម្មវិធីចសប់រង្វាន់សន្ធឹកសន្ធាប់ពេក មិនអំណោយផល។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ មេសា នោះ ក្រុមហ៑ុនហង្សម្ចាស់ដី ដែលមានឈ្មោះគម្រោងឋានព្រះឥន្ទ បានធ្វើពិធីជប់លៀង និងផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយរង្វាន់ត្រូវបែងចែកជា២ប្រភេទ គឺរង្វាន់ចាប់ឆ្នោតផ្សងសំណាង និងរង្វាន់ដែលប្រគល់ជូនបុគ្គលិកឆ្នើមៗតែម្ដង ដែលគិតជាទឹកប្រាក់សរុបគឺរហូតដល់២៥មុឺនដុល្លារអាមេរិក។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុនហង្សម្ចាស់ដី និងជាអ្នកបង្កើតគម្រោងឋានព្រះឥន្ទ បានអះអាងថា ដោយសារតែមុនឱកាសចូលឆ្នាំ លោកមានបំណងផ្ដល់ជូនរង្វាន់ធំៗលើកទឹកចិត្តដល់បុគ្គលិករបស់លោក និងចង់អោយអ្នកជំនាញៗ ប្រចាំក្រុមហ៑ុនបានជួបជុំគ្នា ក្នុងឱកាសមុនបុណ្យចូលឆ្នាំខ្មែរផង ទើបលោកបង្កើតពិធីជួបជុំនេះ ឡើងនៅភោជនីយដ្ឋាន The Terrace TK ដោយផ្ដល់ទាំងរង្វាន់ជាចម្ការៗ ជាដំណើរកម្សាន្តទៅទីក្រុងឌូបៃ និងផ្ដល់រថយន្តជាច្រើនគ្រឿងតាមប្រភេទដូចជាម៉ាក ព្រូស និង ម៉ាក Mazda ជូនដល់បុគ្គលិកឆ្នើមៗជាការលើកទឹកចិត្តតែម្ដង៕

មតិយោបល់