ភ្នំពេញៈ កាលពីវេលាម៉ោង១ និង៣០នាទី សមត្ថកិច្ច បានបន្តចុះបង្ក្រាបកន្លែងលួចលាក់ផលិតសារធាតុញៀន ខុសច្បាប់នៅក្លឹប ម៉ៃ អាមី ទីតាំងលេខ ១៥៩ ផ្លូវ ៣៦០ ភូមិ ៨ សង្កាត់បឹងកេងកងមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់មនុស្សបានចំនួន៥០នាក់ ក្នុងនោះស្រី១២នាក់ និងដកហូតម៉ាស៊ីនផលិតគ្រឿងញៀន និងសារធាតុញៀនមួយចំនួន។
កិច្ចការសម្រេចទៅបាន ដោយមានការអនុញ្ញាតពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋានបឹងកេងកង។
បច្ចុប្បន្ន មនុស្ស និងសម្ភារៈ បានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ៕
មតិយោបល់