ភ្នំពេញៈ បើទោះបីជាកន្លងមក តារាចម្រៀង នីកូ ត្រូវបានគេស្គាល់ និងល្បីល្បាញ តាមរយៈបទភ្លេងកូពីពីបរទេសនោះ ប៉ុន្តែនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានថ្លែងប្រាប់ Post News ឲ្យដឹងថា លោកបានបញ្ចប់អាជីពជាអ្នកចម្រៀងកូពី ។
ថ្លែងយ៉ាងដូច្នោះ មិនមែនមានន័យថា នីកូ ស្ពាយបង្វេច ដើរចេញពីវិថីសិល្បៈនោះទេ តែជាការឆ្លើយតបទៅកាន់ទស្សនិកជន នៅក្រោមមេឃនេះ ឲ្យដឹងឲ្យឭថា លោកនឹងមិនច្រៀងបទ កូពី ពីបរទេសទៀតឡើយ ។
នីកូ បានបញ្ជាក់យ៉ាងខ្លីថា«ខ្ញុំបានបញ្ចប់ការច្រៀង កូពី ពីបរទេស ដោយងាកមកផ្តោតការផលិតបទ Original Song ដោយខ្លួនឯងវិញ ចឹងមានន័យថា វត្តមានច្រៀងបទកូពី របស់ខ្ញុំលែងមានទៀតហើយ»។
ជាមួយនឹងការអះអាង យ៉ាងខ្លីនេះ គឺជាលើកមុខ លើកមាត់ វិស័យសិល្បៈខ្មែរឲ្យមានសន្ទុះ លើឆាកអន្តរជាតិ ខណៈដែល ផលិតកម្ម នានា កំពុងផ្តោតយ៉ាងសំខាន់ ទៅលើការផលិតបទ Original Song នោះ ៕
មតិយោបល់