ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: កម្លាំង​ល្បាតនគរបាលប៉ុស្តិ៍​បឹងកក់ទី២ និងកម្លាំង​កងអន្តរាគនម៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានី​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាល​ពី​វេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូល​ ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើងក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភព​ឲ្យដឹងថា ជនសង្ស័យ ទី​១- ឈ្មោះហុក ចឹម ហៅ ទឺ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បើករថយន្តដឹកស៊ីម៉ងត៍ មានទីលំនៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (អ្នកចូលទិញ)។ ទី​២- ឈ្មោះខួន សុខខេង ហៅខេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើករថយន្តដឹកក្រណាត់ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភព​បន្តថា ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​ដក​ហូត​វត្ថុតាង​រួមមាន៖ ក្រាមពណ៌សថ្លា០១កូនថង់តូចសង្ស័យជាសារធាតុញៀន និង​ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-3033 លេខតួ និងលេខម៉ាស៊ីន9177593 ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវ​បាន​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់