ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមបង្ហាញម៉ូដ BN ប្រកាសបន្ថែមកម្លាំង ក្រោយផ្ទុះរឿងផ្ទៃក្នុង

ក្នុងប៉ុន្មានថ្ងៃនេះ គេឃើញអ្នកស្រី បូរ៉ានិច្ច អគ្គនាយិកាក្រុមហ៑ុនបង្ហាញម៉ូដBN បង្ហាញអារម្មណ៍ឆេះដុំដូចប៉ះដុំភ្លើង ដោយអះអាងថា ឈ្មោះក្រុមរបស់អ្នកស្រី ត្រូវបានគេយកទៅលាបពណ៍។ ជាមួយនឹងការបាក់បែកផ្ទៃក្នុង គេឃើញក្រុមបង្ហាញម៉ូដមួយនេះ មិនមែនថមថយកម្លាំងនោះទេ ផ្ទុយទៅវិញ គឺកាន់តែបានបន្ថែមកម្លាំងពង្រឹងក្រុម ដោយគេឃើញតារាថ្មីៗ មានប្រជាប្រិយភាព និងឡើងកូដច្រើនឡើង ដើម្បីបំពេញសកម្មភាពក្នុងក្រុម។ ក្នុងនោះតារាសម្ដែង លោក រុន ណាកូ ដែលត្រូវគេស្គាល់ថា តារាកំពុងឈានឡើងក្នុងសិល្ប: និងតារារះថ្មី ស្អាត២ សង្ហារជាច្រើនរូប ក៍ត្រូវគេឃើញ ដាក់បញ្ចូលក្នុងក្រុមមួយនេះផងដែរ។

អ្នកស្រី ប៉ូរ៉ានិច្ច ធ្លាប់បានប្រកាសថា ក្រុមរបស់អ្នកស្រី គឺជាក្រុមស្របច្បាប់ និងមានការទទួលស្គាល់ត្រឹមត្រូវ ដូច្នេះអ្នកស្រី នឹងប្រើឲ្យអស់ ពីសមត្ថភាពដើម្បីធ្វើឲ្យក្រុម BN រឹងមាំ តាមរយ:ដាក់បញ្ចូលតារាៗ ដែលមានរូបសម្រស់ និងមានប្រជាប្រិយភាព ឲ្យកាន់តែមានសមាសភាពច្រើន ដើម្បីពង្រឹងការងារក្រុមទាំងមូល។ អ្នកស្រីថា ខ្លួនបានជ្រើសយកតារាថ្មីៗជាច្រើន ឲ្យក្លាយជាធនធានថ្មីប្រចាំក្រុម BN ដោយក្នុងចំណោមសមាជិកទាំងអស់ ក៏តម្រូវឲ្យមានការហ្វឹកហាត់ពង្រឹងសមត្ថភាពផងដែរ ដើម្បីឲ្យក្រុមBN ទាំងមូល នៅតែរឹងមាំ បើទោះជាមានបញ្ហាតិចតួច ក្នុងក្រុមផ្ទុះឡើង។ អ្នកស្រីថា ក្រុមBN មានអ្នកស្រីម្នាក់គត់ ជាអ្នកទទួលខុសត្រូវ ដោយមិនមានក្រុមណា ឬ បុគ្គលណាយកឈ្មោះ របស់ក្រុមអ្នកស្រីយកទៅសម្អុយបានឡើយ។ យ៉ាងណាមិញអ្នកស្រីថា ខ្លួនមិនមានវិធានការ ចំពោះបុគ្គល ដែលយកឈ្មោះក្រុមរបស់BN យកទៅបង្ខូចឈ្មោះនោះទេ ប៉ុន្តែអ្វីដែលអ្នកស្រីត្រូវដើរបន្ត គឺត្រូវបញ្ចូលសមាសភាពថ្មីៗ ហើយធ្វើឲ្យក្រុមមួយនេះកាន់តែរឹងមាំជាងមុន។

លោក រុន ណាកូ ដែលបានឱកាស ត្រូវបានអ្នកស្រីបូរ៉ានិច្ច ដាក់បញ្ចូលជាសមាជិកថ្មី បានអះអាងថា ក្រុមការងាររបស់ក្រុមបង្ហាញម៉ូដមួយនេះ មានភាពច្បាស់លាស់ ហើយលោកស្រទ្បាញ់ប្រព័ន្ធការងារនៅក្នុងក្រុម BN ចេញធ្វើសកម្មភាពម្ដងៗ។ ទើបតែមានឱកាសបង្ហាញម៉ូដ លើឆាកបន្តផ្ទាល់ជាមួយក្រុម BN បាន២ដង បន្ទាប់ពីបានក្លាយជាសមាជិកប៉ុណ្ណោះ ប៉ុន្តែលោកថា ខ្លួនមានភាពកក់ក្ដៅ និងទទួលបានបទពិសោធន៍ច្រើន ពីក្រុមBN បើធៀបនឹងក្រុមបង្ហាញម៉ូដ ដែលលោកធ្លាប់ប្រឡូកកន្លងមក។

ដ្បិតថាមិនមានកុងត្រា ប៉ុន្តែលោកថា នឹងតស៑ូជាមួយក្រុម BN ដោយមិនមានគម្រោងដើរចេញទៅកាន់ទ្រនំណាឡើង ដោយលោកប្រកាសថា បើក្រុមBN នៅតែបន្តលើកស្ទួយ ចំពោះលោកដូចមួយរយ:ចុងក្រោយ គឺលោកនឹងអាចចុះកុងត្រា ឬ មិនចុះក៍បាន ប៉ុន្តែនឹងប្រកាន់ជំហរ មិនឆ្លេរឆ្លារដើរម៉ូដឲ្យក្រុមដដទៃនោះទេ លើកលែងតែមានការអនុញ្ញាតិពីអ្នកស្រី បូរ៉ានិច្ច៕

មតិយោបល់