ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីបង្ហាញខ្លួនបិទរឿង«ហង្សបាក់ស្លាប»

ភ្នំពេញៈ កាលពីយប់ថ្ងៃសុក្រ ទី២១ តុលា តារាល្បីៗយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញខ្លួនក្នុងពិធីបិទរឿងប៉ុស្ដិ៍លេខ៥ ដែលបានថតចប់ក្រោមចំណងជើងថា«ហង្សបាក់ស្លាប» នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ម្ដុំក្បាលថ្នល់។ សិល្បករ និងសិល្បការនីក្មេងចាស់ និងល្បីៗឈ្មោះជាច្រើនត្រូវគេឃើញលេចមុខរាំច្រៀង និងសើចសប្បាយក្នុងពិធីនោះ។

ផលិតករប៉ុស្ដិ៍លេខ៥ បានអះអាងថា សម្រាប់ក្រុមការងារផលិតរឿងភាគក្រោមការដឹកនាំរបស់ផលិតករថៃនៅក្នុងស្ថាប័នរបស់ខ្លួន គឺឲ្យតែថតបញ្ចប់ខ្សែរឿងម្ដងៗ រមែងជួបជុំតារាសិល្បៈ និងក្រុមការងារជប់លៀងជុំគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល។ លោកថានេះមិនមែនជាលើកទី១នោះទេ សម្រាប់ផលិតករខាងផ្នែកផលិតរឿងនៅប៉ុស្ដិ៍លេខ ដោយសារតែពេលកន្លងទៅក៏មានពិធីជប់លៀងបញ្ចប់រឿងបែបនេះផងដែរ។ អ៊ីចឹងហើយទើបផលិតករប្រចាំនៅប៉ុស្ដិ៍លេខ៥ដដែលនេះ បានអះអាងថា ពិធីជប់លៀងអបអរខ្សែរឿង «ហង្សបាកស្លាប» ក្រោយពេលថតចប់កាលពីយប់ថ្ងៃទី២១ តុលា គឺជាទម្លាប់ធម្មតារបស់ផលិតករថៃ។

ផលិតករថៃមួយរូបបានអះអាងថា ខ្សែវីដេអូភាគរឿង «ហង្សបាក់ស្លាប» ត្រូវបានចំណាយពេលអស់ច្រើនខែ ជាមួយនឹងគុណភាពយ៉ាងល្អឥតខ្ចោះក្រោមការសម្រិតសម្រាំងរបស់ផលិតករថៃ ដោយសកម្មភាពថតបញ្ចប់ទើបតែបានកើតឡើងថ្មីៗប៉ុណ្ណោះ។ លោកថារឿងនេះចំណាយទុនច្រើនព្រោះមានតួសម្ដែងច្រើន ហើយចំពោះស្ដង់ដារផលិតក៏មិនអន់ជាងរឿងប្រទេសជិតខាងនោះដែរ។ រឿងនេះនឹងគ្រោងដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ក្នុងពេលឆាប់ៗ ដើម្បីប្រកួតប្រជែងម៉ោងមាស ដោយមានការរំពឹងខ្ពស់។

ងាកទៅកាន់តែពិធីជប់លៀងបញ្ចប់រឿង «ហង្សបាក់ស្លាប» នោះវិញ គេឃើញមានតារាសម្ដែងចាស់ថ្មីយ៉ាងច្រើនស្កេកស្កះបង្ហាញខ្លួន ជាពិសេសគឺវត្តមានតារាល្បី។ តារាទាំងនោះរួមមាន កញ្ញានី មុន្នីនាថ កញ្ញាដួង ម៉ានិច កញ្ញាទឹម រដ្ឋា លោកយិត មាសឧស្សាហ៍ កញ្ញានីតា វរវង្ស កញ្ញាទឹម វត្តី លោកឡាទីន លោកវឌ្ឍនៈពិធីករប៉ុស្ដិ៍លេខ៥ កញ្ញាយ៉ែម ស្រីពេជ្រ លោកលាង ឧត្តម និងតារាល្បីៗជាច្រើនរូបទៀត។ ក្នុងនោះផលិតករខ្មែរ និងថៃក៏ជួបជុំគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ និងបង្ហាញភាពស្និទ្ធស្នាលគ្នាផងដែរ៕

photo_2016-10-21_23-41-21photo_2016-10-21_23-41-24photo_2016-10-21_23-41-26photo_2016-10-21_23-41-27photo_2016-10-21_23-41-29photo_2016-10-21_23-41-31photo_2016-10-21_23-41-33photo_2016-10-21_23-41-35photo_2016-10-21_23-41-37photo_2016-10-21_23-41-38photo_2016-10-21_23-41-40photo_2016-10-21_23-41-42photo_2016-10-21_23-41-44photo_2016-10-21_23-41-46photo_2016-10-21_23-41-48photo_2016-10-21_23-41-50photo_2016-10-21_23-41-51photo_2016-10-21_23-41-53photo_2016-10-21_23-41-54photo_2016-10-21_23-41-56photo_2016-10-21_23-41-58photo_2016-10-21_23-42-00photo_2016-10-21_23-42-02photo_2016-10-21_23-42-04photo_2016-10-21_23-42-05photo_2016-10-21_23-42-07photo_2016-10-21_23-42-09photo_2016-10-21_23-42-11photo_2016-10-21_23-42-13photo_2016-10-21_23-42-15photo_2016-10-21_23-42-17photo_2016-10-21_23-42-18photo_2016-10-21_23-42-20photo_2016-10-21_23-42-23photo_2016-10-21_23-42-25photo_2016-10-21_23-42-26photo_2016-10-21_23-42-28photo_2016-10-21_23-42-30photo_2016-10-21_23-42-32photo_2016-10-21_23-42-33photo_2016-10-21_23-42-35photo_2016-10-21_23-42-37photo_2016-10-21_23-42-38photo_2016-10-21_23-42-40photo_2016-10-21_23-42-42

មតិយោបល់