ព័ត៌មានជាតិ

រថយន្តដឹកហ្គាសក្រុមហ៊ុន LPG បុកផ្លាកសញ្ញាប្រាប់ទិស ពុះចែកទ្រូងផ្លូវ រងការខូចខាត

ស្វាយរៀង: នៅវេលាម៉ោង ៤ និង១៥ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ មានករណីរថយន្តបុកផ្លាកសញ្ញាប្រាប់ទិស ពុះចែកទ្រូងផ្លូវខាងលិចរង្វង់មូលគោបួន បណ្តាលឲ្យខូចខ្ទេច ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

រថយន្តដឹកហ្គាសក្រុមហ៊ុន LPG ម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8758 (អ្នកបើកគេចខ្លួនបាត់) ធ្វើដំណើរពីលិចពីទៅកើត។

ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសទេ គ្រាន់តែរថយន្តខូចខាតធ្ងន់ប៉ុណ្ណោះ។ ក្រោយកើតហេតុ រថយន្ត ត្រូវបានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់