អេស្ប៉ាញៈ Víctor Barrio វ័យ២៩ឆ្នាំ ដែលជាអ្នកជំនាញកីឡាចាក់គោអេស្ប៉ាញ បានស្លាប់ក្នុងសង្វៀនគោ ជាលើកដំបូង ខណៈដែលរឿងនេះ បានកើតឡើងម្តង នៅឆ្នាំ ១៩៨៧ ។ នេះបើយោងតាម DailyMail ចុះផ្សាយ។
បុរសវ័យ២៩ ឆ្នាំ ធ្លាប់ជាអ្នកឈ្នះពានក្នុងព្រឹត្តិការណ៍ កីឡាចាក់គោ នៅអេស្ប៉ាញរូបនេះ ត្រូវបានគោ វ័ធនឹងស្នែង បណ្តាលឲ្យស្លាប់ នៅ Teruel នាភាគខាងកើតប្រទេសអេស្ប៉ាញ។
ក្រោយហេតុការណ៍ ជនរងគ្រោះត្រូវបានគេបញ្ចូនទៅកាន់ មន្ទីរពេទ្យ ប៉ុន្តែជាអកុសល្យ គ្រូពេទ្យជំនាញ មិនអាចជួយបាន។
បញ្ជាក់ផងដែរថា Víctor Barrio ជាអ្នកអេស្ប៉ាញទី១ ដែលបានស្លាប់ ក្នុងហេតុការណ៍ កីឡាចាក់គោ បន្ទាប់ពី កីឡាករទី១ ជនជាតិបារាំង Jose Cubero Yiyo វ័យ២១ ឆ្នាំបានស្លាប់ ដូចគ្នានៅឆ្នាំ១៩៨៧ នាទីក្រុង Real Madrid ៕ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=ZQ_lnRVJpl8
មតិយោបល់