ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើងនៅទួលគោក ដល់ម៉ោង៣

ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង២៖០៥នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ OP005-F5 ដែលស្ថិតនៅ ផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីផ្ដាច់ភ្លើងនៅតំបន់ខាងលើ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំលែកបន្ទុក។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ មុនម៉ោង៣៖០០នាទីរសៀល៕

មតិយោបល់