ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ សុគន្ធ ថេរ៉ាយុ ចាប់ដៃ Rith Omega បើកក្លិបតម្លៃជិតកន្លះលាន

យោងតាមព័ត៍មានផ្លូវការ ក្លិបថ្មីស្ថិតនៅជិតស្ដុបណានជីង ម្ដុំក្ដាន់២ យីហោ Queen King Club ឬ QK Club គឺជាក្លិបរបស់តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ និង អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន លោក Rith Omega ចូលហ៑ុន៥០ភាគរយក្នុងម្នាក់ៗ ដោយមានទុនសរុបជិតកន្លះលានដុល្លារ។ ក្លិបកម្សាន្តថ្មីនេះ ប្រកាសបើកសម្ពោធផ្លូវការនៅថ្ងៃទី១៣ ឧសភា ដោយមានការរំពឹងថា តារាសិល្ប:យ៉ាងច្រើនកុះករ នឹងត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស។

គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ នៅពេលមានការប្រកាសថា ក្លិប QK Club គឺជាភាគហ៑ុនរវាងតារាចម្រៀង និងអ្នកដឹកនាំសម្ដែងទាំង២រូបខាងលើរួមបោះទុន ដោយគិតមកដល់ពេលនេះ គឺម្នាក់ៗប្រើទុនអស់ប្រមាណ ២០មុឺនដុល្លារហើយ។ យោងតាមព័ត៍មានផ្លូវការបញ្ជាក់ថា លោក សុគន្ធ ថេរ៉ាយុ និងលោក Rith Omega បានសិក្សាស្វែងយល់ពីមុខរបរនេះជាយូរមកហើយ មុននឹងឈានដល់ការសម្រេចចិត្តបោះទុនរួមគ្នា ដោយអ្នកទាំងពីរនឹងចំណាយលុយជួលឌីជេល្បីៗ មកពីប្រទេសថៃ និងតារាចម្រៀងល្បីៗឲ្យមកចាក់ភ្លេង និងច្រៀងរាំក្រោយក្លិបមួយបេះសម្ពោធផ្លូវការ ដើម្បីឲ្យក្លិបទាំងមូលទទួលបានការចាប់អារម្មណ៍នោះផង។

ក្លិបនេះត្រូវបានលោក Rith Omega ប្រកាសថា មានទីតាំងនៅជិតស្ដុបណានជីង ដោយជិះពីស្ដុបណានជីង ទៅកាន់ក្ដាន់២ ហើយបត់នៅច្រកទី២ ខណ:ដែលក្លិបមួយនេះ បានបើកដំណើតការសាកល្បង ជារៀងរាល់ថ្ងៃហើយ អមដោយការបញ្ចុះតម្លៃ៣០ភាគរយ ដើម្បីឲ្យដល់ថ្ងៃបើកសម្ពោធផ្លូវការនៅថ្ងៃទី១៣ ឧសភា ខាងមុខ មានភ្ញៀវឲ្យច្រើនស្គាល់ស្រាប់។

យ៉ាងណាមិញ ទាំងលោក សុគន្ធ ថេរ៉ាយុ និង លោក Rith Omega នៅមិនទាន់ទម្លាយនូវដំណឹងនេះ នៅឡើយទេ ដោយលោក Rith Omega គ្រាន់តែឆ្លើយយ៉ាងខ្លីថា ក្នុងពេលខាងមុខ គឺលោកនឹងឆ្លើយបញ្ជាក់៕

មតិយោបល់