ព័ត៌មានអន្តរជាតិ

យន្តចម្បាំងអាមេរិក F-35 ជាច្រើនគ្រឿង មិនអាចហោះទ្បើងលើអាកាសបានទ្បើយ

អាមេរិកៈ របាយការណ៍ថ្មីមួយ ដែលត្រូវបានឃ្លាំមើល ដោយមន្ត្រីរដ្ឋាភិបាលម្នាក់ បានឲ្យដឹងថា យន្តហោះស៊ើបការណ៍ F-35 Lightning II របស់អាមេរិក មានបញ្ហាជាមួយគ្រឿងបន្លាស់ ដែលវាត្រូវបានគេយករក្សាទុក មិនធ្វើការហោះហើរលើអាកាសទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់ការិយាល័យទទួលខុសត្រូវរដ្ឋាភិបាលអាមេរិក (GAO) កាលពីខែមេសា បាននិយាយថា យន្តហោះប្រភេទ F-35 មិនអាចហោះហើរបាន ដោយសារកង្វះគ្រឿងបន្លាស់ប្រហែល ៣០% តាំងពីខែឧសភា ដល់ខែវិច្ឆិកាឆ្នាំ ២០១៨មកម្ល៉េះ។

ដោយរបាយការណ៍ដដែល បានកត់សម្គាល់ថា ក្នុងអំឡុងពេលនោះ មន្ទីរបញ្ចកោណ មានការត្រួតពិនិត្យ និងជួសជុលយន្តហោះនេះប្រហែល ៤,៣០០ គ្រឿងឯណ្ណោះ។

ខណៈដែលក្រសួងការពារជាតិ (DoD) កំពុងតែចាត់វិធានការផ្សេងៗ ដើម្បីកែលម្អយន្តហោះ F-35 ធ្វើឲ្យវាអាចហោះហើរបាន ក្នុងការបំពេញតាមតម្រូវការនៃយន្តហោះចម្បាំង៕

មតិយោបល់