ព័ត៌មានសិល្បៈ និងកម្សាន្ត

សុិចសុីកប់ វណ្ណា វត្តី មួយឈុតនេះ

គ្មានអ្នកណាមិនលាន់មាត់នោះទេ នៅក្នុងពិធីខួបកំណើតរបស់ លោក នោរាជ ដែលជាអ្នកជំនាញផាត់មុខ ល្បីឈ្មោះមួយរូប កាលពីយប់ថ្ងៃទី ២០ ឧសភា ជាមួយនឹងឈុតបញ្ចេញគល់សុដន់យ៉ាងសុិចសុី របស់ តារាចម្រៀង និងជាតារាសម្ដែង កញ្ញា វណ្ណា វត្តី។ ស្ទីលសុិចសុី មិនធ្លាប់មានដែលនាងបានបញ្ចេញ ធ្វើឲ្យម្នាក់ សរសើរផងរិះគន់ផង ខណ:ដែលនាងបញ្ជាក់ថា រូបនាងគឺជាតារា មិនខ្លាចត្រឹមស្លៀក ឈុតសុិចសុីប៉ុណ្ណឹង។

វណ្ណា វត្តី បានថ្លែងបញ្ជាក់ថា ហេតុផលដែលនាងរំលេចដើមទ្រូងសុិចសុីដល់ម្លឹង គឺដោយសារតែឈុត ដែលនាងបានសាកលៀកនោះ គឺជាកាដូរបស់ម្ដាយធម៍នាង នៅក្នុងប្រទេសបារាំង ហើយបើនាងមិនស្លៀក គឺជារឿងគួរឲ្យស្ដាយ ទើបនាងស្លៀកមកកម្មវិធីលោក នោរាជ តែម្ដង។ កញ្ញាថា មិនធ្លាប់រំលេចឈុតសុិចសុី បែបនេះទេ ប៉ុន្តែរូបនាងក៏សប្បាយចិត្តណាស់ដែរ នៅពេលអ្នកណា ក៏បង្ហាញការចាប់អារម្មណ៍ចំពោះនាង និងសរសើរថា នាងស្លៀកមួយឈុតនោះ ដ្បិតថាសុិចសុីមែន ប៉ុន្តែស្អាត អាចទទួលយកបាន។

នាងបញ្ជាក់ថា មិនខ្លាចចំពោះការរិះគន់ត្រឹមឈុតប៉ុណ្ណឹងនោះទេ ប៉ុន្តែក្នុងពេលបន្តបន្ទាប់ ក៏នាងមិនហ៑ានរំលេចឈុតសុិចសុីជាងហ្នឹងនោះដែរ៕

មតិយោបល់