សាមញ្ញៗ! តែមួយឈុតនេះ សុគន្ធ និសា ជះសម្រស់ខ្ញង់ដូចក្មេងស្រី១៨ឆ្នាំ

(ភ្នំពេញ)៖ ពិតណាស់ តារាចម្រៀង សុគន្ធ និសា ជាតារាស្រីល្បីឈ្មោះក្នុងវិថីសិល្បៈរយៈពេលច្រើនឆ្នាំមកហើយ រហូតដល់បច្ចុប្បន្ន រូបនាងក៏នៅតែ អាចរក្សាបានប្រជាប្រិយភាពរបស់ខ្លួន ក្នុងវិស័យចម្រៀងនៅកម្ពុជាបាន ដដែរ ពិតជាគួរឲ្យកោតសរសើរ។

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏ត្រូវហ្វេនៗផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នឹងរូបសម្បត្តិនៅតែស្រស់ស្អាត អាយុកាន់តែជ្រេមែនពិត តែមិនចេះចាស់ទាល់តែសោះ បែរជា កាន់តែចាស់ កាន់តែខ្ញង់ទៅវិញ។

ជាពិសេស ថ្មីៗនេះ តារាចម្រៀង សុគន្ធ និសា ជះចំហាយឡើងខ្ញង់ ដូចក្មេងស្រី១៨ឆ្នាំ ក្នុងឈុតពណ៌ទឹកប៊ិចឡើងស្រស់ ធ្វើឲ្យសម្រស់តារាស្រីរូបនេះ កាន់តែលេចធ្លោ ធ្វើឲ្យគេឯង ទប់មាត់មិនសរសើរមិនបាន បើស្រស់ស្អាតមិនសមថា អាយុក្បែរក្បាល៤ទាល់តែសោះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *