កណ្ដាលៈ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទី មានករណីអត្តឃាត (បាញ់សម្លាប់ខ្លួនដោយអាវុធខ្លី) នៅចំណុចកំពង់ទឹកទន្លេ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ណុប វណ្ណី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្តីឈ្មោះ អ៊ុក ជីវ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ឋានៈនាយផ្នែកការិយាល័យស៊ើបអង្កេតនឹងអនុវត្តន៍នីតិវិធី នៃ
នាយកដ្ឋានអន្តោប្រវេសន៍។
វត្ថុតាងចាប់យក៖
១.អាវុធខ្លីចំនួន ០១ដើមម៉ាក CF98.9 លេខ០០១១៦៩
២.គ្រាប់ចំនួន ១២គ្រាប់
សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះបានទៅងូតទឹក លេងនៅទន្លេមេគង្គ ចំណុចកោះខ្សាច់ ជាមួយប្តី និងកូនចំនួន ០៣នាក់ ស្រី០២នាក់ រួមជាមួយក្មួយស្រីចំនួន ០២នាក់។រួមមាន
១.ង៉ែត ជីវ៉ា វ៉ាន់នីតា ភេទ ស្រី អាយុ១៣ ឆ្នាំ
២.ង៉ែត វ៉ាន់នីកា ភេទស្រី អាយុ ៩ ឆ្នាំ
៣.ង៉ែត ជីវ៉ាយុត្ថាគង្គ ភេទ ប្រុស អាយុ៧ឆ្នាំ(ត្រូវជាកូន)និង
៤.សេង សុខលាង ភេទស្រី អាយុ១៣ ឆ្នាំ
៥.គង់ ស្រីឡែន ភេទស្រី អាយុ ១៣ ឆ្នាំ(ត្រូវជាក្មួយជិតខាងផ្ទះ)។
ពេលចុះងូតទឹកទន្លេជនរងគ្រោះ មិនបានចុះងូតទេគឺសម្រាកក្នុងរថយន្ត លុះដល់ម៉ោងកើតហេតុខាងលើ ប្តីជនរងគ្រោះ បានឡើងមកពីងូតទឹកវិញ មកដល់រថយន្ត បានឃើញប្រពន្ធដេកហើយមានឈាមហូរលើដៃស្តាំ ក្នុងរថយន្ត ដៃស្តាំគង លើភ្លៅឆ្វេង កាំភ្លើងអែមភ្លៅឆ្វេង និង
ស្នាមគ្រាប់កាំភ្លើងលើសៀតផ្កាខាងស្តាំ ដោយមានគ្រាប់កាំភ្លើងបៀមជាប់ចំណុចថ្ងាស ភ្លាមៗនោះប្តីបានដឹកប្រពន្ធមកផ្ទះ ហើយទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រ។
យោងតាមចម្លើយបំភ្លឺ របស់ប្អូនស្រីបង្កើតរបស់អ្នករងគ្រោះឈ្មោះ ណុប ស្រីរ័ត្ន បានអះអាងថាៈ ជនរងគ្រោះមានជម្ងឺវះ ក ដោយភាពរ៉ាំរៃ នៃជម្ងឺពិបាកទ្រាំគិតចង់សម្លាប់ខ្លួនជាច្រើនលើកមកហើយ និងតាមប្រភពពីឈ្មោះ ហ៊ីម មាន អាចារ្យវត្តអរិយក្សត្របំថាៈ ជនរងគ្រោះ ប្រាកដជាមានជម្ងឺរ៉ាំរៃ ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យ ប្រហែលជាកន្លះខែមុន មានបំណងចង.ក លេបថ្នាំសម្លាប់ខ្លួន ។
តាមការស្តាប់ចម្លើយបំភ្លឺរបស់ឈ្មោះ
១. ង៉ែត ជីវ៉ា វ៉ាន់នីតា
២.ង៉ែត វ៉ាន់នីកា
៣.ង៉ែត ជីវ៉ា យុត្ថាគង្គ
៤.សេង សុខលាង
៥.គង់ ស្រីឡែន
ឆ្លើយបញ្ជាក់ថា៖ ពេលកំពុងមុជទឹក ជនរងគ្រោះបានឡើងមកសម្រាន្តនៅក្នុងរថយន្តតែម្នាកឯងទេ បន្ទាប់ពីបានមុជទឹករួច ក៏នាំគ្នាឡើងមករថយន្ត ស្រាប់តែប្រទះឃើញម្តាយ ដេកនៅក្នុងរថយន្ត មានហូរឈាមស្លាប់។
តាមការពិនិត្យសាកសព មានស្នាមរបួសចូលទំហំ២,៥សង់ទីម៉ែត្រ នៅសៀតផ្កាស្តាំ ក្បាលគ្រាប់បៀមលើត្រចៀកឆ្វេង ត្រង់សៀតផ្ការបួសកាត់ទទឹងស្មើ យោងតាមការបភ្លឺរបស់សាក្សី សមត្ថកិច្ចដាក់ការសន្និដ្ឋានថា ករណីនេះ ពិតជាអត្តឃាត(បាញ់សម្លាប់ខ្លួនដោយអាវុធខ្លី)
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់