ព័ត៌មានសិល្បៈ និងកម្សាន្ត

ង៉ែត សុភ័ក្ត្រ ចេញបទទី១៨ ប្លែកត្រចៀក បទ”សាងស្នេហ៍ខុសសាសន៍”

ក្រោយទទួលការចាប់អារម្មណ៍ ក្នុងបទ “បែកគ្នាទៅបងចេកទេ” តារាសម្ដែង លោក ង៉ែត សុភ័ក្រ បញ្ចេញមួយបទទៀតហើយ ដោយបទ “សាងស្នេហ៍ខុសសាសន៍” កាន់តែធ្វើអោយគេមើលឃើញ ពីការវិវត្តនៃទឹកដមសំឡេងរបស់លោក។ មួយបទនេះ អ្នកគាំទ្រភាគច្រើនសរសើរថា លោកច្រៀងបានពិរោះ និងប្លែកត្រចៀក។

លោក ង៉ែត សុភ័ក្រ និយាយថា ដោយសារតែលោកធ្លាប់ បានទៅដើរកម្សាន្តនៅក្នុងប្រទេសសិង្ហបុរី ទើបលោកនឹកឃើញផលិតបទនេះ ដោយខ្លឹមសារបទនេះ រំលេចពីស្នេហាមួយ ដែលផ្ដើមចេញពីបុរសម្នាក់ ទៅកម្សាន្តនៅក្នុងប្រទេសសិង្ហបុរី ហើយក៏ជួបនារីបរទេសនៅទីនោះ ធ្វើអោយតួអង្គបុរសជាប់ចិត្តស្រទ្បាញ់។ លោកថាសប្បាយចិត្ត ដែលខ្លួនទើបតែបានបង្ហោះចម្រៀងមួយបទនេះ មិនទាន់បានប៉ុន្មានម៉ោងផង ប៉ុន្តែមានអ្នកស្ដាប់ច្រើននៅលើយូធូប។ នេះជាចម្រៀងទី១៨ហើយ ដែលលោកបានច្រៀងផ្ទាល់ខ្លួន ដោយរាប់បញ្ចូលទាំងបទនិពន្ធថ្មី និង Cover ម្ចាស់ដើម។ យ៉ាងណាមិញ លោកថា នៅមិនទាន់ពិចារណា ចូលច្រៀងប្រចាំផលិតកម្មនោះទេ ដោយសារតែហេតុផលរវល់ខ្លាចអោយពេលវេលាគេមិនបាន និង គិតថានៅឯករាជបែបនេះ ស្រួលចេញបទជាង។

លោក ង៉ែត សុភ័ក្រ បន្តថា នឹងគ្រោងបោះទុនចេញផលិតបទនេះ នៅក្នុងប្រទេសសិង្ហបុរីតែម្ដង ដើម្បីរំលេចបទទាំងមូល អោយកាន់តែមានភាពទាក់ទាញ នៅក្នុងអាជីពចម្រៀង។ ក្នុងនោះលោក ក៏នឹងចាប់ផ្ដើមចេញប្រូម៉ូតបទនេះ ក្នុងកម្មវិធីផ្សេងៗអោយកាន់តែខ្លាំងផងដែរ មុនចេញMV៕

https://m.facebook.com/story.php?story_fbid=1363334627140544&id=100003920597068

មតិយោបល់