អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់នឹងមិនចុះចាញ់ ចំពោះការដាក់សម្ពាធរបស់អាមេរិកនោះទេ ហើយក៏មិនបោះបង់ចោល គោលដៅរបស់ខ្លួនដែរ បើទោះបីជាវាត្រូវបានរារាំងក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា កាលពីព្រឹកថ្ងៃអាទិត្យ មេបញ្ជាការកំពូលអ៊ីរ៉ង់ បាននិយាយថា ការប្រឈមមុខគ្នា រវាងក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន គឺជាការប៉ះទង្គិចឆន្ទៈគ្នា ដែលរាល់ការព្រមានពីសត្រូវ នឹងទទួលការឆ្លើយតបទៅវិញ។
សូមជំរាបថា ភាពតានតឹងរវាងប្រទេសទាំងពីរ កំពុងកើតមានទ្បើង បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានបញ្ជូនសម្ភារៈយោធាបន្ថែមទៅកាន់មជ្ឈឹមបូព៌ា ដើម្បីបង្ហាញកម្លាំងប្រឆាំងនឹងអ្វីដែលមន្រ្តីអាមេរិក និយាយថា ជាការគំរាមកំហែងរបស់អ៊ីរ៉ង់ ចំពោះកងទ័ព និងផលប្រយោជន៍របស់ពួកគេនៅក្នុងតំបន់៕
មតិយោបល់