ព័ត៌មានជាតិ

កំពុងដើរសុខៗ ងាកទៅខ្វាច់ ភ័យស្ទើរលស់ព្រលឹង

កំពង់ស្ពឺ: នៅវេលាម៉ោង ០៦ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានករណីប្រទះឃើញបុរស ធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) នៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ទូច ចន្ធី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានយកអាវយឺតពណ៍ប្រផេះ រួមនឹងខ្សៃក្រវាត់ពណ៌ក្រហមវេញចូលគ្នា ទៅចងនឹងដើមអង្កាញ់ជាប់មាត់ប្រឡាយខាងជើង ស្ថិតនៅខាងលិចភូមិបាំងណាឈាងខាងជើងដីប្រហែល ៤០០ម៉ែត្រ។

មូលហេតុ៖មានជំងឺសរសៃប្រសាទ ខូចចិត្តរឿងប្រពន្ធលែងលះផង។

តាមការពិនិត្យរបស់ផ្នែកជំនាញ មិនមានឃើញស្លាកស្នាមអ្វីគួរឲ្យសម្គាល់នោះទេ ទើបប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើណុណ្យតាមប្រពៃណី៕

មតិយោបល់