ព័ត៌មានសិល្បៈ និងកម្សាន្ត

សាច់រឿងចេញហើយ! បទ”មួយណាក៏ដូចមួយណា” របស់ គូម៉ា លូយកប់

គ្មានអ្នកណាមិនដឹងនោះទេថា បទ”មួយណាក៏ដូចមួយណា” របស់តារាចម្រៀងលោក គូម៉ា បានក្លាយជាបទផ្ទុះ តាំងពីចេញជា Audio។ អ្វីដែលកាន់តែចាប់អារម្មណ៍នៅក្នុងពេលនេះ គឺបទចម្រៀងនេះ ត្រូវបានដាក់បង្ហោះជាវីដេអូសាច់រឿងហើយ កាលពីល្ងាចថ្ងៃទី ៣០ ឧសភា ដោយគ្រាន់តែបង្ហោះ មិនបានប៉ុន្មានម៉ោងផង គឺមានអ្នកចូកទស្សនា រាប់K និងចែកចាយស្ទើរពាសពេញសង្គមហ្វេសប៑ុក អមដោយការសរសើរថា សាច់រឿងទាំងមូលលូយកប់។

សាច់រឿងមួយបទនេះ មិនត្រឹមតែមានសាច់រឿងទាក់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែការសម្ដែងរបស់លោក គូម៉ា ក៏លូយកប់គួរឲ្យសរសើរ ផងដែរ។ លោកគូម៉ា ក្នុងតំណែងជាតួឯកមានជំងឺរោគចិត្ត សម្ដែងបានល្អឥតខ្មោះតែម្ដង ទាំងឈុតមនោសញ្ចេតនា ឈុតកាចសាហាវ និងឈុតបង្ហូរទឹកភ្នែក ទើបធ្វើឲ្យសាច់រឿងក្នុងបទ”មួយណាក៏ដូចមួយណា” របស់លោក គូម៉ា គ្រាន់តែបង្ហោះសាច់រឿង ហើយមិនទាន់ជា MV ទាំងស្រុង គឺផ្ទុះបាត់ទៅហើយ។

សាច់រឿងក្នុងចម្រៀងនេះ បានធ្វើឲ្យមានកោតសរសើរជាងគេ ចំពោះលោក Rith Omega ដែលឆ្នើមក្នុងការបង្កើត សាច់រឿង និងដឹកនាំសម្ដែង។ ក្នុងនោះក៏មានការសរសើរពីសមត្ថភាពសម្ដែង របស់ម្ចាស់បទ”មួយណាក៏ដូចមួយណា “គឺលោកគូម៉ាផងដែរ ដែលអាចសម្ដែងតាមការ ចង់បានរបស់ផលិតករ បានមិនចាញ់តារាសម្ដែងអាជីព។ ប្រភពពីថោន បង្ហើបថា Full MV នឹងចេញយ៉ាង១០ថ្ងៃបន្ទាប់ ដោយមានសាច់រឿងប្រទាក់ក្រឡាគួរឲ្យចង់តាមដានជាងនេះទៅទៀត។

ចង់ដឹងថា សាច់រឿងបទនេះ លូយយ៉ាងមិច សូមរីករាយទស្សនា៖

មតិយោបល់