មិនអោយស្ងប់ស្ងាត់ក្នុងអាជីពនិពន្ធ និងច្រៀងដោយផ្ទាល់ តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញស្នាដៃថ្មី មួយបទទៀតហើយ ក្រោមចំណងជើងថា “រាប់អាន” ដែលបទចម្រៀង ទើបតែបង្ហោះក្ដៅៗនេះ ទាំងសាច់ភ្លេង ទឹកដមសំទ្បេង និង អត្ថន័យ គឺបុកត្រូវអារម្មណ៍យុវវ័យភាគច្រើន។ មួយបទនេះ មានអ្នកចូលស្ដាប់មិនតិចទេ ស្ដាប់ហើយជាប់ចិត្ត និងលាន់មាត់សរសើរ។
បទចម្រៀងរបស់លោក ក្រោមចំណងជើងថា “រាប់អាន”នេះ គឺជាស្នាដៃថ្មី របស់លោក ម៉ា ច័ន្ទបញ្ញា ខណៈដែលលោក ត្រូវបានគេកត់សម្គាល់ថា យូរៗទើបចេញមួយបទ តែមួយបទដែលលោកបង្ហោះឡើង គឺបុកត្រូវចិត្តមហាជន។ លោកនៅត្រូវគេចាត់ទុកថា ជាតារាចម្រៀងវ័យក្មេង ដែលមានសមត្ថភាពផលិតបទថ្មី ស្ដែងឡើងពីអារម្មណ៍របស់យុវវ័យ និងត្រូវបរិបទយុវវ័យ ទើបធ្វើអោយស្នាដៃដែលបញ្ចេញម្ដងៗ គឺភាគតិច ដែលមិនបានជោគជ័យ។
លោក ម៉ា ច័ន្ទបញ្ញា ត្រូវបានគេឃើញបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលមួយបទ “រាប់អាន”របស់លោក ចេញភ្លាមទទួលបានការគាំទ្រភ្លែត ស្របគ្នាដែលលោកប្រកាសថា នឹងនៅបន្តផលិតបទចម្រៀងថ្មី បម្រើអារម្មណ៍មហាជន បើទោះជាលោកមមាញឹកខុសពីមុន ដើម្បីរួមចំណែកលើកស្ទួយវិស័យចម្រៀងនិពន្ធថ្មី របស់ខ្មែរដោយមិនទម្លាក់ជំហរ៕
មតិយោបល់