ព័ត៌មានជាតិ

ករណីឃាតកម្មស្រ្តីម្នាក់ត្រូវឃាតកសម្លាប់យ៉ាងសាហាវ

ក្រចេះ: នៅវេលាម៉ោង ៥និង៥នាទីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្ម បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ ស្ថិតត្រង់ចំណុចដង្ហឹត ភូមិប្រឡាយត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។

ជនរងគ្រោះឈ្មោះ យ៉ុក ម៉ូច ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិសេរីសុខា ឃុំក្រែក ស្រុកញញ្ញាក្រែក ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុ។

ដំណើររឿង៖ មូលហេតុដោយសារប្រកែកគ្នារឿង ចៅដើរលេងពេលនោះ ប្តីក៏ទាញដែកជើងជ្រូកសម្រាប់ដកដែកគោលប្រវែងប្រហែល ៧តឹកវាយទៅលើប្រពន្ធត្រូវចំកញ្ជឹក.កផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ហើយជនសង្ស័យក៏បានជិះម៉ូតូគេចទៅបាត់ បន្ទាប់មកអ្នកជិតខាងមិនឮសម្លេងជនរងគ្រោះ ក៏ឡើងទៅមើលឃើញដេកស្លាប់នៅលើផ្ទះ ហើយគ្រួសារសពតែងតែឈ្លោះគ្នាជារៀងរាល់ថ្ងៃ។
នៅពេលនេះសមត្ថកិច្ចបានតាមរកជនសង្ស័យ រហូតដល់ស្រុកតំបែរ និងបានសហការជាមួយលោកអធិការស្រុកតំបែរ ទើបចាប់បានជនសង្ស័យនេះ៕

មតិយោបល់