ន័រវែសៈការបំផុសគំនិតក្នុងចក្ខុវិស័យដើម្បីបង្កើតផ្ទះដែលមាននិរន្តរភាព និងមានផាសុខភាពល្អ និងដំណើរការនៃជីវិតសម្រាប់ក្រុមគ្រួសាររបស់ Marie Hertefølger បានធ្វើឲ្យពួកគេសង់ផ្ទះថ្មីមួយតាមបែបធម្មជាតិ និងមានលក្ខណៈពិសេស គ្របដណ្តប់ទាំងស្រុងដោយកញ្ចក់នៅលើដីកោះ Sandhorney ប្រទេសន័រវែសនៅក្នុងការតំបន់អាកទិច។
តាមប្រភពពីគ្រួសាររបស់Hertefølger បានដឹងថាពួកគេចង់ទៅរស់នៅក្នុងផ្ទះធម្មជាតិមួយ។ ដូច្នេះទើបពួកគេសាងសង់ផ្ទះបំពូលកញ្ចក់ធ្វើពីវត្ថុធាតុដើមធម្មជាតិសុទ្ធសាត មានដូចជា ស្នូលពោត ល្បាយនៃការបូម ខ្សាច់ ដីឥដ្ឋ និងចំបើង ឈើ និងកញ្ចក់ ប៉ុន្តែវាអាចទប់ទល់នឹងលក្ខខ័ណ្ឌអាកាសធាតុអាក្រក់នៃតំបន់អាកទិច។
ការដឹងអំពីលក្ខណៈសម្បត្តិនៃផ្ទះដំបូលកញ្ចក់នេះធ្វើឲ្យពួកគេបានទាក់ទងឧស្សាហកម្ម ផ្ទះដំបូលកញ្ចក់ស៊ុលឡាមួយដើម្បីធ្វើដំបូលគ្របដណ្តប់ផ្ទះថ្មីរបស់ពួកគេ។
លក្ខណៈពិសេសរបស់ផ្ទះមួយនេះគឺវាធន់នឹងការធ្លាក់ព្រិលខ្លាំងៗដែលតែងតែកើតឡើងជាធម្មតានៅក្នងប្រទេសន័រវែស រក្សាសីតុណ្ហភាពថេរពេញមួយឆ្នាំ កាត់បន្ថយជាតិវិទ្យុសកម្ម ultraviolet កាត់បន្ថយការថែទាំ និងបំពេញតួនាទីដូចជាផ្ទះកញ្ចក់សម្រាប់បន្លែផ្លែឈើសរីរាងនៅក្នុងសួនរបស់គ្រួសារ៕
មតិយោបល់