អង់គ្លេស: នាយករដ្ឋមន្រ្តីថ្មីអង់គ្លេសលោកស្រី Theresa May នឹងបន្តការបង្កើតរដ្ឋាភិបាលថ្មីរបស់លោកស្រីចំនួន ៦រូបបន្ថែមទៀត ខណៈដែលលោកស្រីបានចាប់ផ្តើមការងារពេញលេញថ្ងៃដំបូងរបស់ខ្លួន នៅសេតវិមាន Downing Street។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦នេះ។
គណៈរដ្ឋមន្ត្រីអង់គ្លេសចំនួន ៦រូប ដែលក្រោមការងារតែងតាំងនិងប្រគល់ការងារថ្មីបន្ថែមទៀត រួមមាន ១.លោក David Davis រដ្ឋមន្ត្រីការបរទេសចាកចេញពីសហភាពអឺរ៉ុប, ២.លោក Boris Johnson រដ្ឋមន្ត្រីក្រសួងការបរទេស, ៣.លោក Philip Hammond ក្រុមប្រឹក្សាភិបាល, ៤.លោក Michael Fallon រដ្ឋមន្ត្រីក្រសួងការពារជាតិ, ៥.លោក Liam Fox រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និង ៦.លោកស្រី Amber Rudd រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យវិមាន Downing Street បានឱ្យដឹងថា លោកស្រី May បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់លោកស្រី ដើម្បីផ្តល់ជូននូវឆន្ទៈរបស់ប្រជាជនអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោកស្រីនាយករដ្ឋមន្ត្រីបានពន្យល់ថា យើងត្រូវការពេលវេលាដើម្បីរៀបចំសម្រាប់ការចរចាទាំងនេះនិងបាននិយាយពីក្តីសង្ឃឹមរបស់លោកស្រីថា ទាំងនេះអាចត្រូវបានធ្វើឡើងនៅក្នុងស្មារតីស្ថាបនានិងវិជ្ជមាន៕
មតិយោបល់