ព័ត៌មានសិល្បៈ និងកម្សាន្ត

សឿ សុធារ៉ា យកវ័យ៣៣ឆ្នាំ ចែកអំណោយដល់ចាស់ៗក្រខ្សត់

យោងតាមការបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី៥ មិថុនា កន្លងទៅ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា បានប្រកាសថា គឺជាខួបគម្រប់វ័យ៣៣ឆ្នាំរបស់ខ្លួន ដោយក្នុងថ្ងៃនោះ អ្នកនាងក៏បានចុះប្រគល់អំណោយសប្បុរសធម៍របស់ខ្លួន និងរបស់ក្រុមការងារជាច្រើន យកទៅប្រគល់ជូនដល់លោកតាលោកយាយ ដែលរស់នៅតំបន់វិមានឈ្នះៗផងដែរ។ នេះជាការចែករំលែកក្ដីស្រទ្បាញ់ដែលអ្នកនាងបានធ្វើ ខណៈដែលអ្នកនាងប្រកាសថា នឹងបន្តធ្វើបែបនេះ អោយបានច្រើន ជាជៀងចំណាយពេល និងលុយកាក់ទៅធ្វើពិធីជួបជុំសប្បាយៗដូចសព្វដង។

អ្នកនាង សឿ សុធារ៉ា បានសរសេរបង្ហោះថា “Happy birthday to me គំរប់ ៣៣ឆ្នាំថ្មី🎂❤️សមជូនបុណ្បបងប្អូនខ្មែរទាំងអស់គ្នាផង ចំពោះអំណោយទេវតា សម្រាប់លោកតាលោកយាយចាស់ៗទីទាល់ក្រ ចំនួន៣៣គ្រួសារ ក្រៅពីអង្ករ….សម្តេចទាំងទ្វេរលោកសប្បុរសបន្ថែម នៅទឹកប្រាក់ក្នុងម្នាក់ បានចំនួន ៤០,០០០រៀល ហើយក្រុមការងារអំណោយទេវតា និងបន្តធ្វើគ្រប់ទីកន្លែង ស្មើៗគ្នា ❤️🇰🇭🙏🇰🇭❤️ Sapoun Mi Dada “វិមានខ្មែរឈ្នះឈ្នះ” ។

អ្នកនាង សឿ សុធារ៉ា និយាយថា សម្រាប់ខួបកំណើតឆ្នាំនេះ អ្នកនាង មិនធ្វើពិធីជប់លៀងជាលក្ខណៈធំដុំនោះទេ ដោយអ្នកនាងយកពេលដឹកនាំក្រុមការងារសប្បុរសធម៍ និងនាំយកអំណោយផ្ទាល់ខ្លួន យកអំណោយទៅប្រគល់ជូនតាយាយ ដែលស្នាក់នៅតំបន់វិមានឈ្នះៗវិញ ដើម្បីអោយពួកគាត់សប្បាយចិត្ត។ អ្នកនាង និងស្វាមី ប្រកាសនាំយកអំណោយសប្បុរសធម៍បែបនេះ យកទៅប្រគល់ជូនគ្រួសារខ្វះខាតផ្សេងទៀត អោយបានច្រើនផងដែរ ដោយគ្រាន់តែការប្រគល់អំណោយ កាលពីថ្ងៃទី៥ មិថុនា គឺជាការប្រគល់ចំថ្ងៃខួបកំណើតរបស់ខ្លួន ហើយធ្វើឡើងចំថ្ងៃខួបកំណើតវ័យ ៣៣ឆ្នាំរបស់ខ្លួន ដើម្បីអោយលោកតាលោកយាយ ដែលនាងប្រគល់អំណោយបានសប្បាយចិត្ត៕

មតិយោបល់