ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនសង្ស័យ៣នាក់ករណីជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រតនគិរីៈ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទី ក្រោមការចង្អុលបង្ហាញពីលោក យិន ចំណាន ស្នងការខេត្តរតនគិរី និងដោយមានបញ្ជាផ្ទាល់ពីលោក វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលពី លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងជំនាញបានចុះ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ជួលលេខ១០៤ ក្នុងផ្ទះសំណាក់ ម៉េង លីន ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី
បានឃាត់ខ្លួនជនសង្ស័យចំនួន០៣មានឈ្មោះដូចខាងក្រោម៖
១. ចំរើន រតនៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២. ឈួន ផានី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
៣. ម៉ាន រ៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ

ក្រោយពីបានឃាត់កម្លាំងជំនាញ បានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៣កញ្ចប់ ជញ្ជីញថ្លឹងថ្នាំញៀន១គ្រឿង ថងច្រកថ្នាំញៀនមួយចំនួនធំ ករណីនេះ កម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ (ប៉ុសិ៍តកាឡែង) បន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យមួយទីតាំងទៀត ស្ថិតក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត ឆែកឆេរផ្ទះជនសង្ស័យ កម្លាំងជំនាញមិនបានរកឃើញ និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះទេ។

ជនសង្ស័យខាងលើ បានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង ៣នាក់។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់ ទម្ងន់ ៩៧.៩២ក្រាម ទាំងសំបកថង់
-ជញ្ជីញថ្លឹងថ្នាំញៀន ១គ្រឿង
-ទូរស័ព្ទ ២គ្រឿង
-ម៉ូតូ ២គ្រឿង
-ថង់ច្រកថ្នាំញៀនមួយចំនួនធំ
-សម្ភារៈសេពថ្នាំញៀនមួយចំនួន។

ក្រោយកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត៕

មតិយោបល់