ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្តដំបូងរបស់តារាជើងចាស់ យស បូវណ្ណៈ គ្រាន់តែ Trailer ក៏ក្ដុកក្ដួល

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ភាពយន្តដំបូងរបស់តារាសម្ដែងជើងចាស់ យស បូវណ្ណៈ នឹងដាក់បញ្ចាំងជាផ្លូវការ នៅតាមរោងកុនហើយ ខណៈដែលភាពយន្តមួយនេះ គ្រាន់តែឃើញឈុតខ្លី Trailer ក៏ក្ដុកក្ដួលចិត្ត ព្រោះស្ដែងចេញពីការតស៑ូ របស់ឳពុក ដើម្បីកូន។ នេះជាភាពយន្តជីវិត ដែលផលិតកម្មមហាហង្សបោះទុនខ្ពស់ក្នុងការផលិត ដោយនេះ ក៏ជាភាពយន្តដែលលោក យស បូវណ្ណៈ សម្ដែងលើកដំបូងក្រោយបាត់មុខ ទៅរស់នៅអាមេរិក។

ភាពយន្តមួយនេះ គម្រោងដាក់បញ្ចាំងនៅថ្ងៃទី១០ តុលា ដោយផលិតកម្មមហាហង្ស រំពឹងយ៉ាងខ្លាំងថា ភាពយន្តជីវិតរបស់ខ្លួន នឹងទទួលបានជោគជ័យ។ លោក អុិន សុភិន ចាងហ្វាងផលិតកម្មបានអះអាង ថាដើម្បីបំពេញតម្រូវការរបស់អ្នកទស្សនា អោយកាន់តែយល់ដឹងពីភាពកត្តញូចំពោះអ្នកមានគុណ ផលិតកម្មមហាហង្ស បានសម្រេចនិពន្ធ និងផលិតភាពយន្តរឿង “លោកឳពុក” ដោយបានទាំងប្រមូលផ្ដុំ តារាប្រុសជើងចាស់ៗល្បីៗ៣រូប រួមមានលោក ហម ឈរ៉ា និង លោក យស បូវណ្ណៈ អោយមករំលេចស្នាដៃរួមគ្នា។ លោកថាភាពយន្តនេះ បានបង្កប់នូវការអប់រំលើសលប់ ហើយក៏នឹងក្លាយជាសារពញាក់អារម្មណ៍ធំមួយដល់កូនៗគ្រប់រូប ដែលមើលរំលង ពីការលះបង់របស់ឳពុក។

លោក យស បូវណ្ណៈ បានថ្លែងពីសហរដ្ឋអាមេរិកថា លោកពិតជាសប្បាយចិត្ត យ៉ាងខ្លាំង ដែលលោកបានបង្ហាញ ស្នាដៃជាថ្មីក្នុងស្រុក បន្ទាប់ពីលោកខកខាន បង្ហាញខ្លួនក្នុងស្រុកអស់ច្រើនឆ្នាំ។ លោកក៏មានអារម្មណ៍ក្ដុកក្ដួល ជាមួយនឹងភាពយន្ត ជីវិតមួយនេះផងដែរ ដោយសារតែសាច់រឿងទាំងមូល ពោរពេញដោយឈុតទឹកភ្នែក។
ខាងក្រោមនេះ ជាឈុតខ្លី ក្នុងរឿង”លោកឳពុក”

មតិយោបល់