ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអធ័ម

ព្រះសីហនុ: នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់ម៉ាក និងម៉ូតូហុងដាឌ្រីម បណ្តាលឲ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់១ ក្រុងព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ឡាង តូច ភេទប្រុស កើតឆ្នាំ១៩៩៨ មានអាស័យដ្ឋាន នៅភូមិក្រាំងពោធិ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុ ធ្វើកំណត់ហេតុស្វែងរកសាច់ញាតិ ដើម្បីប្រគល់សពជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់