ជប៉ុនៈសេវាកម្មស្ប៉ា និងបណ្តេញដូងវិញ្ញាណអាក្រក់ចេញពីខ្លួនសត្វឆ្កែត្រូវបានគេធ្វើឡើងនៅក្នុង ប្រទេសជប៉ុននៅក្នុងតម្លៃ ២៩០ដុល្លារ។
ហ៊ាងស្ប៉ា The D+Kirishima Spa នៅក្នុងអាណាខេត្ត Kagoshima Prefecture ត្រូវបានគេជឿថា ជាហាងស្ប៉ា ដំបូងគេបង្អស់ នៅក្នុងពិភពលោកដែលផ្តល់ជូននូវសេវាបណ្តេញដួងវិញ្ញាណអាក្រក់ អពមង្គលចេញពីខ្លូនសត្វឆ្កែ ដើម្បីធ្វើឲ្យវាមានសុខភាពល្អនិងមានអាយុវែង។
តាមប្រភពពីគេហទំព័ររបស់ The D+Kirishima Spa បានឲ្យដឹងថា សត្វឆ្កែអាយុ ៧ឆ្នាំ ១០ឆ្នាំនិង ១៣ឆ្នាំ ត្រូវតែថែទាំសុខភាពវាឲ្យបានល្អ ព្រោះឆ្កែដែលមានអាយុដូចបានលើកឡើងនេះងាយរងគ្រោះដោយសារជំងឺ។
លោកអាចារ្យ Shinto បាននិយាយថាសេវាស្ប៉ាដល់សត្វឆ្កែមានតម្លៃ ២៩០ដុល្លាររួមបញ្ចូលទាំង ពិធីបណ្តេញខ្មោច រយៈពេល៣០នាទីផងដែរ៕
មតិយោបល់