ព័ត៌មានជាតិ

ស្ដាម៉ាត ការ៉ាស់សាំងកាល់តិច កន្លែងបាញ់លោក កែម ឡី ត្រូវបានបើកឲ្យដំណើរវិញហើយ

ភ្នំពេញៈ ក្រោយពីមានករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយ និងបញ្ហាសង្គមឯករាជ្យ ដែលត្រូវឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្ដាម៉ាតកាល់តិច ស្ថិតនៅជិតស្ដុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតមកទល់ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ត្រូវបានឲ្យដំណើរវិញហើយ ។

ខណ:ស្ថានីយ៍ចាក់ប្រេង កាល់តិច បាននឹងកំពុងបើកឲ្យដំណើរឡើងវិញ គេសង្គេតឃើញថា ពុំមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធនៅទីនោះទេ គឺគេឃើញតែ សន្តិសុខឯកសណ្ឋាន JSS និងបុគ្គលិកកាល់តិចមកធ្វើការបោសសម្អាត និងរៀបចំរបស់របរ ដើម្បីដាក់លក់ និងដំណើរទៅតាមធម្មតាប៉ុណ្ណោះ៕

https://youtu.be/_cmnaT7RYc8

https://youtu.be/xe3-5iZ77VI

មតិយោបល់