(ភ្នំពេញ)៖ ជា ស្រីនា ដែលជា YouTuber ល្បីឈ្មោះ បាន បញ្ចប់ ថ្នាក់បរិញ្ញបត្រ យ៉ាង ជោគជ័យ បន្ទាប់ពី ឆ្លងកាត់ ជីវិត ធ្វើការផង រៀនផង ។ ស្ថិតក្នុងវ័យទើបតែ ២១ឆ្នាំ តែ YouTuber រូបនេះបានធ្វើឱ្យឪពុកម្តាយមានមោទកភាពលើជាខ្លាំង បើទោះបីជាមមាញឹកនឹងការងារខ្លាំងយ៉ាងណា ក៏នាងនៅតែអាចបញ្ចប់ការសិក្សាបន្ទាប់ពីឆ្លងកាត់ការលំបាក និងមិនអាចទទួលបានពិន្ទុល្អដូចកាលនៅថ្នាក់វិទ្យាល័យក៏ដោយ។
គួរបញ្ជាក់ដែរថា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែស្រីនាថែមទាំងជោគជ័យក្នុងអាជីពការងារមិនធម្មតាដែលធ្វើឱ្យកូនស្រីច្បងក្នុងគ្រួសារត្រកូល ជា រូបនេះទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រគ្រប់វ័យតែម្តង ព្រោះនាងមិនត្រឹមតែស្រស់ស្អាត រៀនពូកែ និងមានសមត្ថភាពរកប្រាក់ចំណូលដោយខ្លួនឯងប៉ុណ្ណោះទេ តែ YouTuber រូបនេះថែមទាំងល្បីពីភាពកត្តញ្ញូ និងស្រលាញ់គ្រួសារជាខ្លាំងទៀតផង៕
មតិយោបល់