ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូយកប់ម្ចាស់បទ “អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ” ចេញបទថ្មីទៀតហើយ

ក្រោយទទួលបានជោគជ័យក្នុងបទចម្រៀង “អាចរួមទុក្ខ ម្ដេចមិនអាចេរួមសុខ” តារាចម្រៀង លោក ជា សុភា កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ ចំពោះវត្តមានបទថ្មីរបស់លោកទៀតហើយ ខណៈដែលបទនោះ គឺគហរាន់តែចេញបង្ហោះភ្លាម ក៏មានអ្នកលាន់មាត់សរសើរ។ បទថ្មីដែលមានចំណងជើងថា “បទភ្លេងស្ងប់ស្ងាត់” នោះគ្រាន់តែមើលចំណងជើងក៏បង្កប់អត្ថន័យជ្រាលជ្រៅ ធ្វើឲ្យមានអ្នកចង់ដឹងមិនតិចផងដែរ។

ថ្វីដ្បិតតែប្រឡូកសិល្បៈមិនទាន់ច្រើនឆ្នាំនៅឡើយ តែមួយបទរបស់លោក ជា សុភា ក្រោមចំណងជើងថា “អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ” សុទ្ធតែមានអ្នកស្គាល់ច្រើន។ បទថ្មីរបស់លោក កំពុងធ្វើឲ្យអ្នកគាំទ្រ ផ្ដោតការចាប់អារម្មណ៍ មិនដាច់ពីមាត់ទៀតហើយ ជាមួយនឹងអត្ថន័យពិរោះជាប់ចិត្ត។ វត្តមានបទថ្មីរបស់លោក គឺបន្ទាប់ពីលោកក្លាយជាសមាជិកក្នុងក្រុមចម្រៀងមួយ ដែលត្រូវគេទទួលស្គាល់ថា មានសក្ដានុពលធំខ្ពស់ក្នុងការផលិតបទ Original Song នាពេលចុងក្រោយ។ លោកគឺសមាជិកក្រុម SHARE Media ដែលត្រូវគេទទួលស្គាល់ថា មានប្រជាប្រិយជាងគេ ជាពិសេសគឺបន្ទាប់ពីបទ “អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ” របស់លោក ផ្ទុះឡើង។ នៅក្នុងពេលនេះ លោកបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា « បទភ្លេងស្ងប់ស្ងាត់ » ដែលទើបបង្ហោះជាផ្លូវការនៅលើ Page Facbook SHARE Media។ បទចម្រៀងនេះ ឮត្រូវគេរំពឹងថា នឹងជួយឲ្យលោក ជា សុភា កក្រើកទីផ្សារទៀតហើយ ដោយសារតែបទថ្មីនេះ គឺស្ដាប់កាន់តែយូរ កាន់តែមានន័យ ហើយពិរោះលន្លង់លន្លោច។ នេះជាស្នាដៃនិពន្ធទំនុកចម្រៀង និងមេឡូឌី ដោយកវី វិរៈ ពន្លក ដែលជាអ្នកមានកេរ្តិ៍ឈ្មោះបោះសំឡេងផ្នែកនិពន្ធ និងផលិតបទចម្រៀង៕

មតិយោបល់